រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដេក​ស្លាប់​កណ្ដាល​ថ្នល់​យ៉ាង​​អា​ណោ​ច​អាធ័ម​ គួរ​ឱ្យ​​តក់​ស្លុត ខណៈ​​ដែល​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​បុក​ពី​ក្រោយ​ពេញទំហឹង​ ។ គ្រោះថ្នាក់​អកុសល​នេះ​កើតឡើង​​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ កុម្ភៈ នៅ​មុខ​ក្រុមហ៊ុនទូរស័ព្ទ​​ស្មា​ត​តាម​មហា​វិថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​ញឹក​ជូ​ឡុ​ងក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​រហូត​ស្លាប់​បាត់បង់​ជីវិត​​ឈ្មោះ​អុល ប៊ូ​រិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​បម្រើ​​ការ​ស​ណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា ស្នាក់​​នៅផ្ទះ​លេខ​២០​បេ ផ្លូវ​លេខ​១៨៤ សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ ។ សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស្គូ​ពី ពណ៌​សលាយ​ទឹកសមុទ្រ​ ​ម្នាក់​ឯង​តាម​មហា​វិថី​ព្រះ​មុនី​វង្ស ពី​លិចទៅ​កើត ខណៈ​​មក​ដល់​កែង​ផ្លូវញឹក ជូឡុង ស្រាប់តែ​មាន​រថយន្ដ​ម៉ាក BMW ពណ៌​ខ្មៅ បើក​ពីក្រោយ​បោះពួយ​យ៉ាង​លឿន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ផ្លោង​ទៅ​បោក​នឹង​កញ្ចក់​រថយន្ដ ហើយ​ធ្លាក់​ទៅ​កណ្ដាល​ថ្នល់​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ចំណែក​ម៉ូតូ​ខ្ទេច​ទាំងស្រុង ។ ក្រោយ​​ពេល​កើតហេតុ​រថយន្ដ BMW ​មិន​បាន​ឈប់​ទេ ដោយ​ព្យាយាម​បើក​រត់​រហូត​ទៅ​ដល់​មុខ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ទើប​ទុក​រថយន្ដ​​ចោល​នៅទី​នោះ​ ហើយ​គេច​ខ្លួន​បាត់​ ។

សព​ជន​រង​គ្រោះ​ត្រូវ​​បាន​សាច់​ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ដ​សន្សំ​កុសល ចំណែក​​ម៉ូតូ​ និង​រថយន្ដ​បង្កហេតុ​​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរា​ចរ​​ជើង​គោក​ដើម្បី​ធ្វើការ​ដោះស្រាយ ៕

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]