កំពង់ឆ្នាំងៈ ចំនួនត្រីទឹកសាបខ្ទង់រាប់តោន ត្រូវបានគេប្រទះឃើញងាប់អណ្តែតទឹក លើផ្ទៃបឹងទន្លេសាប ក្នុងតំបន់ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២នេះ ដោយមន្រ្តីជំនាញអះអាងថា បណ្តាលមកពីពុលចំណីមានជាតិគីមី ដែលប្រើប្រាស់ពីសំណាក់ជនល្មើសនៅតំបន់នោះ។

នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងជាអគ្គលេខាធិការអាជ្ញាធរ បឹងទន្លេសាប លោក ចាន់ យុត្ថា បានថ្លែងឲ្យដឹងថា ពិតជាមានត្រីងាប់អណ្តែតទឹកជា ច្រើនក្បាល នៅលើផ្ទៃបឹងទន្លេសាបក្នុងតំបន់ឆ្នុកទ្រូ ដែលមិនទាន់ដឹងបរិមាណពិតប្រាកដ ហើយត្រូវបានគេ ប្រទះឃើញងាប់អណ្តែតទឹកនៅរសៀលថ្ងៃពុធនេះ។

លោក ចាន់ យុត្ថា បានបន្តថា តាមការពិនិត្យជាក់ស្តែងពីសំណាក់ក្រុមការងាររបស់លោក ដែលស្ថិតនៅទីនោះ និងតាមការឲ្យដឹងពីក្រុមប្រជានេសាទ គឺមូលហេតុមកពីជនល្មើសបានប្រើប្រាស់ចំណី ដែលមានជាតិគិមីលាយ ជាមួយកន្ទក់ បោះឲ្យត្រីស៊ី ដើម្បីប្រមូលផល ជាហេតុធ្វើឲ្យត្រីងាប់យ៉ាងដូច្នេះ។

នាយខុទ្ធកាល័យរូបនេះ បានព្រមានថា សកម្មភាពខាងលើ គឺជាទង្វើខុសច្បាប់ទាំងស្រុង ដែលមិនអាចលើក លែងឲ្យបាន ចំពោះជនល្មើសទាំងនោះ។

បើតាមមន្រ្តីជាន់ខ្ពស់ធនធានទឹករូបនេះ ក្រុមការងាររបស់លោកបាននិងពិនិត្យស្រាវជ្រាវ នៅកន្លែងកើត ហេតុ៕

Photo by DAP-NEWS

ត្រីរាប់ពាន់ក្បាលដែលប្រជាពលរដ្ឋស្រង់បាន (រូបភាពហ្វេសប៊ុក)

ដោយៈ ស៊ន សុភក្រ្ត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]