រាជធានីភ្នំពេញ ៖ កញ្ញា​សុវណ្ណ លីនដា តារា​សម្តែង​កាយ​វិការ​​ខារ៉ាអូខេ និង​​ភាព​យន្ត​​ ហើយ​ក៏​​ជា​តារា​បង្ហាញ​​​ម៉ូដ​​ផង​នោះ ពេល​នេះ​​កំពុងតែ​លេច​មុខ​លេច​មាត់​តាម​រយៈ​ភាព​យន្ត​ភាគ​ដែល​ចាក់​​បញ្ចាំង ​​តាម​កញ្ចក់​ទូរទស្សន៍​នានា​ ​ដូចជា ប៉ុស្តិ៍​លេខ​៥ និង​​អាស៊ី​អាគ្នេយ៍​ ដែល​បាន​សម្តែង​​ក្នុង​​​រឿង​ឧត្តម​ដួង​ចិត្ត​​ រឿង​ផ្កា​រីក​ក្នុង​ចិត្ត រឿង​រាម​រាជ​តេជោ​យ៉ត ​រឿង​អច្ឆរិយ​ស្នេហ៍​ និង​រឿង​ពេជ្រ​ក្នុង​បេះដូង ។

ក្នុងចំណោម​​ភាព​យន្ត​​ភាគ​ទាំង​នោះ​​​​កញ្ញា​សុវណ្ណ លីនដា ​សម្តែង​ជា​តួ​រង​បាន​២​រឿង ​គឺ​រឿង អច្ឆរិយ​ស្នេហ៍ និង​​រឿង​ពេជ្រ​ក្នុង​បេះដូង ។  នៅ​​ក្នុងវ័យ​១៨​ឆ្នាំ ​ប្រកប​​ដោយ​រូប​សម្ផស្ស​​ស្រស់​ស្អាត​រាង​តូច​ច្រឡឹង​​ មាន​កម្ពស់​១,៦៦​ម៉ែត្រ​​នោះ​កញ្ញា​ សុវណ្ណ លីនដា ប្រាប់​កោះ​ស​ន្តិ​ភាព​ឱ្យ​​ដឹងថា នាង​ចូល​ប្រឡូក​ក្នុង​វិស័យ​​សិល្បៈ​​​សម្តែង និង​ដើរ​បង្ហាញ​​ម៉ូដ​តាំងពី​​ឆ្នាំ​២០០៩ ​មក​ម៉្លេះ​ ​ហើយ​​ធ្លាប់​បាន​ចូល​រួម​​សម្តែង​ថត​កាយ​វិការ​ខារ៉ា​អូខេ​​ឱ្យ​​ផលិត​កម្ម ​ជាច្រើន​​ទាំង​ក្នុង​ និង​ក្រៅ​​ប្រទេស ។

ថ្មីៗ​នេះ​នាង​លីន​ដា ធ្លោយ​ឱ្យ​ដឹងថា ​មាន​ក្មេង​ មាន​ចាស់ និង​​ប្តី​គេ​ចោម​រោម​ស្រឡាញ់​នាង​ជាច្រើន... ជាពិសេស​​មាន​គេ​សុំ​នាង​ចិញ្ចើម​ ខណៈ​រូប​នាង​មិន​ទាន់​មាន់​ស្នេហា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]