Whitney Houston ដែលជារាជនីសំឡេងក្នុងទសវត្សរ៍ ១៩៩០ បានចាកលោកយើងហើយក្នុងអាយុ ៤៨ ឆ្នាំ។ ភ្ញាក់ងាររបស់នាងបានប្រកាស់ពីការចាកលោករបស់នាង ប៉ុន្តែមិនបានប្រាប់ពី មូលហេតុនៃការបាត់បងជីវិត របស់តារាចម្រៀងនេះឡើយ ។ នាងត្រូវគេបានរកឃើញស្លាប់ក្នុងបន្ទប់មួយនៃសណ្ឋាគារ Beverly Hilton ។ ការបាត់បង់ជីវិតនេះនឹងបង្កមានការរំជួលដល់ កម្មវិធី Grammy Awards ដ៏ធំខាងមុខនេះ។ នាងធ្លាប់បានទទួលរង្វាន់ Grammy Awards ៦ ដងមកហើយ។ អាលប៊ុមរបស់តារាចម្រៀង Whitney Houston បានលក់ដាច់ជិត ២០០ លានទូទាំងពិភពលោក។ នាងល្បីខាងសំនៀងខ្ពស់ និង អូសបានរយៈពេលវែង នាងបានហ្វឹកហាត់ច្រៀងតាម វិហារសាសនាគ្រឹស្តតាំងពីតូច។ក្រោយពីភាពជោគជ័យក្នុងទសវត្សរ៍ ៨០ និង ៩០ នាងបានធ្លាក់ក្នុង អបាយមុខដូចជា ការសេពគ្រឿងញាន សម្លេងរបស់នាងក៏ធ្លាក់ចុះ ការលក់អាល់ប៉ុមក៏ចុះថយ។

  

 

Khmerload ជាអ្នកគាំទ្រ ស្តាប់បទចម្រៀងរបស់នាង ជាពិសេសបទ I will always love you ដែលជាបទ OST ក្នុងរឿង The Bodyguard ដែលនាងដើរតួឯកផ្ទាល់។ សូមមើលវីដេអូខាងក្រោម។

នេះជារូបភាពចុងក្រោយថតពីរថ្ងៃមុននាងត្រូវបានគេរកឃើញបាត់បង់ជីវិត។

សង្ឃឹមថាមានបងប្អូនអ្នកអានខ្លះ ជាអ្នកគាំទ្ររបស់នាង។

RIP Whitney Houston

Your voice will always remain in our ears.

រៀបចំដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]