ភ្នំពេញៈ ក្លឹបឌីស្កូស្កាយក្លឹប ត្រូវបានកម្លាំងអាជ្ញាធរ ខណ្ឌចំការមន ចុះធ្វើការបិទ អាជីវកម្មហើយ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ បន្ទាប់ពីមានរឿងរ៉ាវ បាញ់ប្រហារពីរគ្រាប់ កាលពីយប់ បណ្តាលឲ្យយុវជន ម្នាក់របួសជើង ។

យោងតាមលិខិតបិទអាជីវកម្ម ក្លឹបឌីស្កូស្កាយក្លឹប របស់សាលាខណ្ឌចំការមន បានឲ្យដឹងថា សាលាខណ្ឌចំការមន សូមជូន ដំណឹង ដល់លោក ពត បូវ័ន្ត ម្ចាស់មណ្ឌលកំសាន្ត ឌីស្កូស្កាយក្លឹប ផ្ទះលេខ៤៤៨ ផ្លូវលេខ៣១០ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បានជ្រាបថា នៅទីតាំង ឌីស្កូស្កាយក្លឹប របស់លោក មានការបង្កទំនាស់ និងផ្ទុះអាវុធ ជាច្រើនលើក ជាក់ស្តែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង១ និង៣០ នាទីរំលងអាធ្រាត្រ មានករណីបង្ក ទំនាស់ និងផ្ទុះអាវុធ ចំនួន២គ្រាប់ បណ្តាលឲ្យត្រូវ របួសជនរងគ្រោះម្នាក់ ឈ្មោះ ញ៉េប វីរៈ ដែលធ្វើឲ្យមានការ ប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ជាពិសេសប៉ះពាល់ ដល់កិច្ចប្រជុំ កំពូលអាស៊ាន ។

លិខិតនោះក៏បានឲ្យដឹងទៀតថា ដើម្បីលុបបំបាត់នូវភាពអសកម្ម ខាងលើ ខ្ញុំសូមឲ្យលោកបិទ អាជីវកម្ម មណ្ឌលកំសាន្តឌីស្កូ ស្កាយក្លឹប ចាប់ពីថ្ងៃនេះតទៅ ក្នុងករណីមិនព្រម អនុវត្តតាមខ្លឹមសារ សេចក្តីជូនដំណឹង នេះទេ សាលាខណ្ឌចំការមន នឹងមាន វិធានការ ទៅតាមផ្លូវច្បាប់ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោង១កន្លះ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា នេះ យុវជនម្នាក់ត្រូវ បាន មិត្តភក្តិ ដឹកបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីមនុស្សមួយ ក្រុមបានបាញ់ប្រហារ ទៅលើចំនួនពីរ គ្រាប់នៅមុខក្លឹបស្កាយ ក្រោយពី មានជម្លោះនៅខាងក្នុង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយៈ ស៊ាន កុសល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]