ភ្នំពេញ ៖ ស្ដ្រីដែលមាន ជំនាញខាងលួង លោមក្មេងៗ ជាសិស្សតាម សាលារៀន ដោះ យកគ្រឿងអលង្ការម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវ សមត្ថកិច្ចនគរបាល ប៉ុស្ដ៍ទួលស្វាយ ព្រៃទី១ ឃាត់ខ្លួនកាលពី វេលាម៉ោង១ រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ នៅចំណុច សាលាបឋម សិក្សាទួលស្លែង ក្នុងសង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

ស្ដ្រីដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ចេង គឹមយឿន អាយុ ៤៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រីឯបក្ខពួកម្នាក់ទៀតកំពុង តែរត់គេចខ្លួន ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ផាន មុន្នីម៉ីម៉ី អាយុ ៨ឆ្នាំ ជាសិស្ស សាលាបឋមសិក្សាទួលស្លែង ស្នាក់នៅ សង្កាត់ទួលស្វាយព្រៃ១ ។

បើតាមឪពុកក្មេងស្រីរងគ្រោះបានរៀប រាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើត ហេតុ គាត់បានឌុបកូនស្រីមករៀននៅសាលា ទួលស្លែងដូចសព្វដង ខណៈដែលគាត់ជូនកូន មកដល់សាលា ស្រាប់តែឃើញស្ដ្រី២នាក់ ជិះ ម៉ូតូសេ ១២៥ សេរីឆ្នាំ២០០៧ មួយគ្រឿង មកឈប់មុខសាលា មិនដឹង ជានិយាយលួង លោមបោកបញ្ឆោតកូនស្រីរបស់គាត់ម៉េចខ្លះ ទេ ស្រាប់តែកូនស្រីរបស់គាត់បានចេញមក ក្រៅសាលា ហើយស្ដ្រីសង្ស័យទាំង២នាក់ នោះ បានលួងលោមដោះចិញ្ជៀនពីដៃកូន ស្រីគាត់។ ឪពុកក្មេងស្រីបន្ដថា ឃើញបែប នេះ គាត់ក៏ស្រែកសួរ ស្ដ្រីសង្ស័យភ័យ ក៏រត់ ឡើងជិះម៉ូតូ បក្ខពួក ដែលបញ្ឆេះម៉ូតូចាំ បំរុង ជិះគេចខ្លួន តែត្រូវគាត់ស្ទុះរត់ទៅចាប់ទាញ ទម្លាក់បានគ្នាវាម្នាក់ ប្រគល់ឱ្យសមត្ថកិច្ច នគរបាលប៉ុស្ដ៍ទួល ស្វាយព្រៃទី១តែម្ដង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ដ្រី សង្ស័យ និងបក្ខពួកធ្លាប់ធ្វើសកម្មភាពលួង លោម និងបោកបញ្ឆោតដោះយកគ្រឿង អលង្ការពីក្មេងស្រីៗ នៅតាមបណ្ដាសាលា រៀននានា នៅក្នុងភូមិសាស្ដ្រខណ្ឌចំការមន រាប់ដងមកហើយ។ ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា នេះជនសង្ស័យ និងបក្ខពួកធ្លាប់ធ្វើ សកម្មភាពដោះយកគ្រឿងអលង្ការពីក្មេង ស្រីរងគ្រោះបានសំរេចម្ដងរួចមកហើយ នៅ សាលាបឋមសិក្សាទួលស្លែង នេះបើយោង តាមការអះអាងរបស់ស្ដ្រីដៃដល់ បន្ទាប់ពី ឃាត់ខ្លួនបាន ។

ប្រភពដដែលបន្ដថា បន្ទាប់ពីធ្វើការឃាត់ ខ្លួន និងសាកសួរ សមត្ថកិច្ចមូលដ្ឋានបាន បញ្ជូនស្ដ្រីសង្ស័យ ទៅកាន់អធិការដ្ឋាននគរ បាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕

Photo by DAP-NEWS

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]