បរទេស៖ កាលពីយប់ មិញនេះក្រុមហ៊ុន Samsung បានធ្វើការ បង្ហាញទូរស័ព្ទ ម៉ូដែល Galaxy ដ៏ថ្មីស្រឡាង របស់ខ្លួនជា ផ្លូវការហើយ នោះគឺ Galaxy S6 និង Galaxy S6 Edge ដែលបានធ្វើ ឲ្យពិភពលោក មានការភ្ញាក់ផ្អើល ចំពោះរូបរាង និងលក្ខណៈពិសេស ជាច្រើន របស់ពួកវា។

ទូរស័ព្ទ២ម៉ូដែល នេះត្រូវបាន រចនាឡើង ដោយប្រព័ន្ធ បច្ចេកវិទ្យាដ៏ ថ្មីបំផុត របស់ក្រុមហ៊ុន Samsung ហើយអ្វីដែល រឹតតែគួរឲ្យ ចាប់អារម្មណ៍ ក្រៅពីទូរស័ព្ទ Galaxy S6 នោះគឺទូរស័ព្ទ Galaxy S6 Edge ដែលមាន អេក្រង់កោង។


រូបភាពៈ ព្រឹត្តិការណ៍ នៃការដាក់ បង្ហាញទូរស័ព្ទ ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung នោះគឺ Galaxy S6 និង S6 Edge

បន្ថែមពីនេះទៀត ក្រុមហ៊ុន Samsung ក៏បានធ្វើការ បង្ហាញពី លក្ខណៈ ក៏ដូចជាមុខងារ ពិសេស មួយចំនួន របស់ទូរស័ព្ទ ម៉ូដែលទាំង ២ប្រភេទ នេះដូចជា អេក្រង់របស់ ពួកវា គឺមានទំហំ ៥.១អ៊ីញ ដែលភ្ជាប់មក ជាមួយនឹង កញ្ចក់អេក្រង់ ប្រភេទ Super AMOLED រួមទាំងគុណភាព បង្ហាញ រូបភាព យ៉ាងច្បាស់ និងល្អបំផុត ក្នុងពេលបច្ចុប្បន្ន ដែលមានកម្រិត ទៅដល់ 1440 x 2560 ភិចសែល។ រីឯសំបក ខាងក្រៅវិញ ក៏រឹតតែពិសេស ទៀតដែរ ព្រោះថាសំបក នៃគម្របខាងក្រោយ ដែលមានសារធាតុ ប្លាស្ទិក នឹងលែងមាន ទៀតហើយ ដោយជំនួសមកវិញ នូវសំបក ធ្វើពី កញ្ចក់ប្រភេទ Corning Gorilla Glass 4 ដែលមាន ទាំងមុខ ទាំងក្រោយ នៃសំបក ទូរស័ព្ទ ផងដែរ។

ចំពោះកាមេរ៉ាវិញ ទូរស័ព្ទទាំង ២ប្រភេទនេះ មានកាមេរ៉ាក្រោយ ទំហំ ១៦មេហ្គាភិចសែល ចំណែកឯ កាមេរ៉ា ខាងមុខ មានទំហំ ៥មេហ្គាភិចសែល លើសពីនេះទៀត កាមេរ៉ា ទាំងមុខ ក្រោយនេះ មានបំពាក់ lenses ដែលមាន សមត្ថភាពខ្ពស់ ដើម្បីធ្វើឲ្យការ ថតរូបនៅ ក្នុងទីងងឹត មានភាព កាន់តែល្អប្រសើរ ខ្លាំងមែនទែន។

Galaxy S6 មានទម្ងន់ ១៣៨ក្រាម ធ្ងន់ជាង Galaxy S6 Edge ដែលមាន ទម្ងន់ត្រឹមតែ ១៣២ក្រាម ប៉ុណ្ណោះ ហើយទូរស័ព្ទ ទាំង២ប្រភេទនេះ មានជម្រើស ៤ពណ៌ ដូចជា ស (White Pearl), ខ្មៅ (Black Sapphire), មាស (Gold Platinum), និងខៀវ (Blue Topaz) តែក៏មាន ការអះអាងថា ចំពោះទូរស័ព្ទ S6 Edge នឹងមានបន្ថែម ជម្រើសពណ៌ មួយទៀត នោះគឺពណ៌ បៃតង (Green Emerald) រួមជាមួយនឹង ជម្រើសនៃ អង្គចងចាំ 32GB, 64GB, និង 128GB។


ការប្រៀបធៀប រវាងលក្ខណៈពិសេស របស់ Galaxy S6 និង S6 Edge ជាមួួយនឹង ទូរស័ព្ទដទៃ

ទូរស័ព្ទទាំង ២ប្រភេទនេះ នឹងដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android 5.0 lollipop ហើយកម្មវិធី របស់ពួកវា នឹងមានភាព សាមញ្ញជាងមុន ដែលអាចធ្វើឲ្យ ទូរស័ព្ទមាន ដំណើរការ កាន់តែលឿន។ រវាង Galaxy S6 និង S6 Edge គឺមានថាមពល ថ្មខុសគ្នាបន្តិច ដោយ S6 មានថាមពលថ្ម 2550mAH រីឯ S6 Edge វិញមាន ថាមពលថ្ម 2600mAH។

គួរបញ្ជាក់ផងដែរថា ទាំងនេះគឺជា ការបង្ហើប ប្រាប់អំពី លក្ខណៈពិសេស របស់ទូរស័ព្ទ Galaxy S6 និង S6 Edge មួយចំនួន។ ចំពោះថ្ងៃ ចេញលក់វិញ នឹងអាច ធ្វើឡើងនៅ ថ្ងៃទី១០ ខែមេសា ហើយចំពោះ តម្លៃវិញ មិនទាន់ត្រូវ បានបញ្ជាក់ ប្រាប់ឲ្យដឹង ប្រាកដ នៅឡើយ នោះទេ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបរាងរបស់ Galaxy S6៖



រូបរាងរបស់ Galaxy S6 Edge៖


ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]