ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរមួយ ដែល បានកើតឡើង គួរឱ្យភ្ញាក់ផ្អើល និងព្រឺព្រួចពី សំណាក់អ្នក ធ្វើដំណើរតាមផ្លូវ បន្ទាប់ពីស្ដ្រី ម្ដាយ និងកូនពីរនាក់ បានស្លាប់និងរបួសធ្ងន់ យ៉ាងវេទនាជាទីបំផុត បន្ទាប់ពីរថយន្ដដឹក ខ្សាច់មួយគ្រឿង ដែលជារបស់ឯកជនបាន បើកបុកពីក្រោយ បណ្ដាលឱ្យកូនស្រី បែក ក្បាល ធ្លាយចេញខួរ ធ្លាយចេញពោះវៀន នៅកណ្ដាលផ្លូវ រីឯម្ដាយរបស់ខ្លួនរងរបួសធ្ងន់ ស្ទើរស្លាប់ ត្រូវបញ្ជូនភ្លាមៗទៅកាន់មន្ទីរ ពេទ្យ ។

គ្រោះថ្នាក់ចរាចរ ដែលបានផ្ដាច់ជីវិត ម្ដាយនិងកូនគួរឱ្យអណោចអធ័ម ដោយសារ តែខ្វះភាពប្រុងប្រយ័ត្នរបស់អ្នកបើករថយន្ដ ដឹកខ្សាច់នោះ បាន កើតឡើងកាលពីវេលា ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៥ មុខឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែល ស្លាប់ ដោយបែកក្បាលធ្លាយចេញខួរនិង ធ្លាយចេញពោះវៀន ទៅជិត ម្ដាយរបស់ខ្លួន ដែលមានរបួសធ្ងន់ខាងលើនេះ មានឈ្មោះ សុខ គុណ ភេទស្រី អាយុ២២ឆ្នាំ រីឯម្ដាយ មានឈ្មោះ សោម សារឿន អាយុ៥០ឆ្នាំ អ្នកទាំងពីររស់នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល។

អធិការនគរបាលខណ្ឌឫស្សីកែវ លោក សោម មុនី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទថា គ្រោះថ្នាក់ចរាចរ ដែលបង្កដោយ រថយន្ដដឹកខ្សាច់ខាងលើនេះ បានបណ្ដាលឱ្យស្ដ្រីជាកូនស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ រីឯម្ដាយរងរបួសធ្ងន់ ខណៈ កំពុងជិះម៉ូតូស្របទិសគ្នា ។

អធិការនគរបាលខណ្ឌឫស្សីកែវរូបនេះ បានបន្ដថា ក្រោយកើតហេតុ កម្លាំងសមត្ថ កិច្ចរបស់លោក បានឃាត់រថយន្ដនិងអ្នក បើកបរ ហើយត្រូវបានកម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ យកទៅ រក្សាទុក ដើម្បីចាត់ការបន្ដទៀត ។

ទាក់ទិនគ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់ ខាងលើនេះ នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ ឫស្សីកែវ ទទួលផ្នែកចរាចរណ៍បាននិយាយថា គ្រោះថ្នាក់ ចរាចរនេះបានកើតឡើង ខណៈ ដែលជនរងគ្រោះម្ដាយនិងកូនកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ពីជើងទៅត្បូង ហើយមិនដឹងជាមូល ហេតុអ្វី ទើបត្រូវរថយន្ដបុក ហើយពេលសមត្ថកិច្ចរបស់លោកចុះទៅវាស់វែង បានឃើញជនរងគ្រោះនៅជាប់នឹងកង់ក្រោយរថយន្ដ ។

យ៉ាងណាក៏ដោយ នាយរងប៉ុស្ដិ៍នគរបាល រូបនេះ មិនបានបញ្ជាក់ពីអត្ដសញ្ញាណអ្នក បើករថយន្ដ និងថារថយន្ដជារបស់ក្រុមហ៊ុន ណាឡើយ គ្រាន់តែដឹងថា រថយន្ដដឹកខ្សាច់ មួយគ្រឿងនេះ បម្រើឱ្យការដ្ឋាននៅជ្រោយ ចង្វារ ។

យោងតាមប្រភពព័ត៌មានពីសាក្សីមួយ ចំនួននៅកន្លែងកើតហេតុ បាននិយាយថា រថយន្ដបង្កហេតុុខាងលើនេះ មានម៉ាកហ៊ី យ៉ាន់ដាយ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3B-3555 រីឯម៉ូតូរបស់ជនរង គ្រោះ ម៉ាក C125 ស៊េរី ២០១១ ពណ៌ខ្មៅ  ដែលរងការខូចខាតស្ទើរទាំងស្រុង ជាពិសេស ដាច់ស្លាកលេខតែម្ដង នៅពេលរថយន្ដបើក បុកពីក្រោយ ។

ប្រភពព័ត៌មានបានបន្ដថា គ្រោះថ្នាក់ ចរាចរនេះ បានកើតឡើងខណៈដែលជនរង គ្រោះកំពុងជិះម៉ូតូពីរនាក់ម្ដាយនិងកូន តាម បណ្ដោយផ្លូវ ជាតិលេខ៥ ពីជើងមកត្បូង លុះ មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដ ដឹកខ្សាច់ដែលកំពុងបើកពីក្រោយ បានបុក ពេញមួយទំហឹង បណ្ដាលឱ្យស្លាប់ជនរង គ្រោះជាកូន បែកក្បាលធ្លាយខួរនិងធ្លាយ ពោះវៀន រីឯម្ដាយរងរបួសធ្ងន់ ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ។

យ៉ាងណាក៏ដោយ អ្នកបើករថយន្ដបង្ក ហេតុ មិនត្រូវបានសមត្ថកិច្ចបញ្ជាក់ពីអត្ដ សញ្ញាណឡើយ ប៉ុន្ដែប្រជាពលរដ្ឋអ្នកធ្វើ ដំណើរតាមផ្លូវ សូមអំពាវនាវឱ្យសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ តាមរយៈបញ្ជូន ជនបង្ករូបនេះទៅតុលាការ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]