រតនគិរី៖ ស្រ្តីវ័យចំណាស់ជនជាតិទំពូនម្នាក់ បានស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៧ និង ១០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ ដោយសារតែធ្លាក់ពីលើម៉ូតូ។ ហេតុការណ៍គ្រោះថ្នាក់នេះ បណ្តាលមកពី អ្នកធ្វើដំណើរម្នាក់ ជិះម៉ូតូតែម្នាក់ឯង និងក្នុងទិសដៅ ចូលក្រុងបានលុង ដោយឃើញស្រ្តីវ័យចំណាស់ ជនជាតិទំពូនម្នាក់មាន ស្ពាយ កាផាល ដាក់បន្លែ  ពីខាងក្រោយខ្នង ដើរថ្មើជើង ក្នុង គោលបំណងយក បន្លែ មកលក់ ក្នុងក្រុងបាលុង  ឃើញ មានការហត់នឿយ ក៏ហៅជិះជាមួយ ស្រាប់តែម៉ូតូបើកមក ដល់ផ្លូវបំបែកជា៤ ទល់មុខអធិការនគរបាល ក្រុងបានលុង ជាន់ហ្វ្រាំង ស្រ្តីវ័យចំណាស់ ធ្វេសប្រហែស ក៏ដាច់ផ្ងាមកក្រោយ ដួលប៉ះ និងចិញ្ចឹមផ្លូវ ស្លាប់មួយរំពេច ហើយឃើញ សភាពការមិនស្រួល អ្នកបើកបរម៉ូតូ ក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ ។

លោកពុធ សាវី អធិការរងនគរបាលក្រុងបាលុង បានប្រាប់ឲ្យដឹងថា ស្រ្តី វ័យចំណាស់ដែល ស្លាប់នោះ មានឈ្មោះ ផ ទី អាយុ៦៥ឆ្នាំ ជនជាតិទំពូន រស់នៅ ភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុងខេត្តរតនគិរី ។

លោក ពុធ សាវី បន្តឲ្យដឹងទៀតថា កម្លាំងនគរបាល កំពុងធ្វើការទំនាក់ទំនង ទៅក្រុមគ្រួសារ សព យកទៅធ្វើ បុណ្យតាមប្រពៃណី បងប្អូន ជនជាតិទំពូន ។

គួរបញ្ជាក់ថា ក្នុងខេត្តរតនគិរី មានអំបូរជនជាតិភាគតិច ជាច្រើន  ដែលប្រកបរបរ ជាច្រើនដូចជា ដាំបន្លែ ផ្លែឈើ ត្រី សាច់ ជាដើមនាំយកមកលក់ នៅទីផ្សារ គឺដាក់ការផាល ស្ពាយ ដើរដោយថ្មើរជើង ដែល មានចម្ងាយ ផ្លូវរាប់សិបគីឡូម៉ែត្រ ៕  

www.dap-news.com

www.dap-news.com

ដោយ៖ ស្រី សុផាន់ណា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]