នេះជាដំណឹងល្អ សំរាប់អ្នកដែលចូលចិត្ត ពិសាផ្លែបឺរ ថ្វីត្បិតវាមានតំលៃ ថ្លៃគួរសម ប៉ុន្តែក្រឡេកមើល អត្ថប្រយោជន៍សំខាន់ៗ ទាំង១៥មុខ របស់វាខាងក្រោមនេះ អ្នកពិតជា មិនស្តាយប្រាក់នោះទេ។

១) ថែរក្សា បេះដូង អោយមានសុខភាពល្អ

ផ្លែបឺរមានផ្ទុក វីតាមីន B6 និងអាស៊ីតហ្វូលិ ដែលជួយគ្រប់គ្រងកម្រិត homocysteine ។ កម្រិតខ្ពស់នៃ homocysteine អាចបង្កឲ្យមានជំងឺបេះដូង ខណៈដែល ផ្លែបឺរ មានផ្ទុកផងដែរវីតាមីន E, glutathione និងមានជាតិខ្លាញ់ monounsaturated ដែលជួយរក្សា អោយបេះដូងមានសុខភាពល្អ។

២) រក្សាលំនឹងសម្ពាធឈាម

ផ្លែបឺរក៏ជាប្រភព ដ៏អស្ចារ្យ នៃសារធាតុប៉ូតាស្យូម ដែលអាចជួយ ក្នុងការគ្រប់គ្រង កម្រិតសម្ពាធឈាម។

៣) លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក

នៅក្នុងផ្លែបឺរមានសារជាតិ polyphenols និងសារជាតិ flavonoids ដែលត្រូវបានគេរកឃើញថាមានគុណប្រយោជន៍ប្រឆាំងនឹងការរលាក ដោយហេតុនេះ ហានិភ័យនៃការរលាក ត្រូវបានកាត់បន្ថយ។

៤) ជួយដល់ភ្នែក

ផ្លែបឺរគឺជាប្រភព ដ៏ប្រសើរនៃសារជាតិ carotenoids lutein ដែលគេស្គាល់ថា ដើម្បីជួយការពារប្រឆាំង នឹងជំងឺភ្នែកឡើងបាយ ឬភ្នែកងងឹតទៅតាមអាយុ ។

៥) គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

សារធាតុខ្លាញ់ monounsaturated (ល្អ) នៅក្នុងផ្លែបឺរ អាចមានភាពធន់នឹង អាំងស៊ុយលីប ដែលជួយគ្រប់គ្រង កម្រិតជាតិស្ករក្នុងឈាម។ ផ្លែបឺរក៏មានផ្ទុកជាតិសរសៃរលាយ ដែលរក្សាកម្រិតជាតិស្ករក្នុងឈាម អោយមានស្ថិរភាព។

៦) ការទប់ស្កាត់ពិការភាពពីកំណើត

ផ្លែបឺរគឺសំបូរអាស៊ីតហ្វូលិក (Folate), វីតាមីន B1 ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាទឹកអាស៊ីតហ្វូលិក។ ផ្លែបឺរមួយពែង ផ្តល់ប្រហែល ២៣ ភាគរយ នៃជាតិអាស៊ីដហ្វូលិក ដែលមនុស្សត្រូវការ ជាប្រចាំថ្ងៃ។ ចំនួនខ្ពស់នៃជាតិអាស៊ីដហ្វូលិក នៅក្នុងផ្លែបឺរគឺមានសារៈសំខាន់ក្នុងការបង្ការពិការភាពពីកំណើត ដូចជាការខូចបំពង់សរសៃប្រសាទ និង ពិការភាពកុមារ ជាដើម។

៧) បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល

កម្រិតខ្ពស់នៃជាតិអាស៊ីដហ្វូលិក នៅក្នុងផ្លែបឺរ ក៏អាចការពារប្រឆាំង នឹងជំងឺដាច់សរសៃឈាមខួរក្បាល ផងដែរ។ ការសិក្សាមួយ បានបង្ហាញថា អ្នកដែលញ៉ាំអាហារ សម្បូរទៅដោយជាតិអាស៊ីដហ្វូលិក មានការថយចុះហានិភ័យ នៃជំងឺដាច់សរសៃឈាមខួរក្បាល ជាងអ្នកដែលមិនបានញុំា។

៨) ការពារ ប្រឆាំងនឹងជំងឺមហារីក

ការសិក្សាជាច្រើនបានបង្ហាញថា ផ្លែបឺរ អាចរារាំងការរីកលូតលាស់ នៃជំងឺមហារីកក្រពេញប្រូស្តាត។ ទឹកអាស៊ីត oleic នៅក្នុងផ្លែបឺរ គឺមានប្រសិទ្ធភាព ក្នុងការការពារ ពីជំងឺមហារីកសុដន់ផងដែរ។

៩) ប្រយុទ្ធប្រឆាំង នឹងរ៉ាឌីកាល់សេរី

ផ្លែបឺរមានផ្ទុក glutathione ដែលជាសារធាតុប្រឆាំង អុកស៊ីតកម្ម ដ៏មានឥទ្ធិពល ដែលជួយប្រយុទ្ធប្រឆាំង នឹងរ៉ាឌីកាល់សេរី នៅក្នុងរាង្គកាយ។

១០) ប្រឆាំងភាពចាស់

ផ្លែបឺរសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសារសំខាន់ ក្នុងការបង្ការោគសញ្ញាចាស់។ glutathione នៅក្នុងផ្លែបឺរ បង្កើនប្រព័ន្ធភាពស៊ាំ ពន្យឺតភាពចាស់ និងជួយដល់ប្រពន្ធ័សសៃប្រសាទ។

១១) ជួយបំបាត់ក្លិនមាត់

ផ្លែបឺរ គឺជាផ្នែកមួយ នៃឱសថបំបាត់ក្លិនមាត់ និងដង្ហើមអាក្រក់។ វាជួយសម្អាតពោះវៀន ដែលជាមូលហេតុ ពិតប្រាកដ នៃច្រាំងអណ្តាត និងក្លិនមាត់អាក្រក់។

១២) ជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹម

ទទួលទានផ្លែបឺរ ជួយបង្កើន ការស្រូបយកសារធាតុចិញ្ចឹម។ ការសិក្សាមួយ បានបង្ហាញថា នៅពេលដែលអ្នក បរិភោគសាលាដ រួមបញ្ចូលទាំងផ្លែបឺរ នឹងអាចស្រូបយក carotenoids ចំនួនប្រាំដង (ជាក្រុមមួយនៃសារធាតុចិញ្ចឹម ដែលរួមមានសារធាតុ បេតាការ៉ូទីន និងសារធាតុ លីកូពីន) ជាងអ្នកដែលមិនបាន ទទួលទានផ្លែបឺរ។

១៣) ជួយថែរក្សាសម្រស់ស្បែក

ប្រេងផ្លែបឺរ ត្រូវបានគេ យកទៅបន្ថែម នៅក្នុងគ្រឿងសំអាងជាច្រើន ដោយសារតែសមត្ថភាព ក្នុងការចិញ្ចឹមស្បែក និងធ្វើឱ្យស្បែកភ្លឺថ្លា។ វាក៏ជួយក្នុងការព្យាបាល ជំងឺស្បែករបកក្រហម ជំងឺស្បែកដែលបណ្តាលឱ្យរលាកស្បែក និងក្រហម។

១៤) ជួយដល់អ្នកស្គមស្គំាងឡើងទំងន់

ផ្លែបឺរ១០០ក្រាម មានកាឡូរី២០០។ ជាធម្មតាផ្លែឈើ ១០០ក្រាម មានកាឡូរីប្រមាណ 60-80 កាឡូរី។ ដោយសារតែមាន បរិមាណខ្ពស់នៃកាឡូរី ទើប ផ្លែបឺរ គឺជារបបអាហារដ៏ល្អបំផុត សម្រាប់មនុស្ស ដែលចង់ទទួលបានទំងន់។ ផ្លែបឺរគឺជាប្រភពផ្លែឈើធម្មជាតិ ដែលមានកាឡូរីល្អ មិនដូចអាហារដែលមានកាឡូរី ផ្សេងទៀត ដែលអាចមានផ្ទុកជាតិខ្លាញ់លើស និងស្ករ ឡើយ។

១៥) កម្រិតកូឡេស្តេរ៉លទាប

ផ្លែបឺរគឺសំបូរសារធាតុ Beta-sitosterol ដែលត្រូវបាន បង្ហាញថាមាន ប្រសិទ្ធិភាព ក្នុងការបន្ថយកម្រិត កូឡេស្តេរ៉លក្នុងឈាមបាន។ យោងតាមការសិក្សាមួយ អ្នកជំងឺកម្រិតស្រាល ដែលបានបញ្ចូលផ្លែបឺរ នៅក្នុងរបបអាហារ របស់ពួកគេ សម្រាប់រយៈពេល ៧ថ្ងៃ បានធ្លាក់ចុះ ១៧% នៃកម្រិតកូឡេស្តេរ៉លក្នុងឈាម សរុបមកធ្លាក់ចុះ ២២% នៃLDL (កូឡេស្តេរ៉លអាក្រក់) និងទ្រីគ្លីសេរីត ហើយមានការកើនឡើង ១១% នៃHDL (កូឡេស្តេរ៉លល្អ)៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]