បាត់ដំបងៈ កម្លាំងនគរបាល ស្រុកថ្មគោល ធ្វើការឃាត់ខ្លួន បុរសម្នាក់ពីបទប្រើអំពើហិង្សា ក្នុងគ្រួសារដោយ យកកាំបិត កាប់ប្រពន្ធ បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល នាំយកមកអធិការស្រុក ដើម្បីសាក សួររួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោកវរសេនីយ៍ ត្រីយឹមវិចិត្រអធិការ នគរបាលស្រុកថ្ម គោលបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួន មានឈ្មោះ មាន ទិត្យ ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិ ទួលស្នួល ឃុំបឹងព្រីង ស្រុកថ្មគោល។ ចំណែកជន រងគ្រោះ មានឈ្មោះ រ័ត្ន តង (ប្រពន្ធ) អាយុ៣៦ឆ្នាំ នៅជាមួយគ្នាខាងលើ។

លោកវរសេនីយ៍ត្រី យឹម វិចិត្រ បន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យ នៅល្ងាច ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១២ ជនសង្ស័យ បានទៅផឹកស្រា តាំងពី ព្រឹករហូតដល់យប់ កណ្តាលអាធ្រាត្រ ទើបមកផ្ទះពេលមកដល់ក៏ត្រូវ ប្រពន្ធស្តីឲ្យជនសង្ស័យបានខឹង ក៏ទាញកាំបិតង៉ុកមកកាប់លើប្រពន្ធ ខ្លួនចំក ខាងឆ្វេងនិងកដែស្តាំបណ្តាល ឲ្យរបួស ធ្ងន់ ត្រូវបានអ្នកស្រុក និងសាច់ញាតិជួយដឹកយក ទៅសង្រ្គោះនៅមន្ទីរ ពេទ្យស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។ ចំណែកជនសង្ស័យត្រូវបាន អ្នកភូមិចាប់ប្រគល់ ឲ្យសមត្ថកិច្ចទាំងយប់រួចនាំ យកមកអធិការស្រុកធ្វើការសាកសួរ ។

ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានកាប់ប្រពន្ធខ្លួន២កាំបិតពិតប្រាកដមែនដោយសារតែប្រពន្ធ ខ្លួនបាន ជេរស្តីបន្ទោសឲ្យច្រើនពេក ទើបខ្លួនខឹង ជ្រុលដៃកាប់ តែម្តង។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅស្នងការខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

        

www.dap-news.com

ដោយ៖ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]