រាជធានីភ្នំពេញ ៖ នារី​វ័យ​ក្មេង​ម្នាក់​អាយុ​ប្រមាណ​ជា​២០​ឆ្នាំ តូច​ចិត្ត​នឹង​សង្សារ​​បែក​ចិត្ត​លេប​ថ្នាំ​ក្អក​អស់​៣​បន្ទះ​​ចំនួន​៣០​ គ្រាប់​ដើម្បី​សម្លាប់​ខ្លួន តែ​មិន​បាន​សម្រេច​ដែល​ហេតុការណ៍​នេះ​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​​៩​និង​ ៤៥នាទី​យប់​ថ្ងៃទី​​៨ កក្កដា ​នៅ​ផ្ទះ​ជួល​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ ។

​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​​១០​និង​១៨​នាទី​យប់​មាន​ម៉ូតូ​ឌ្រីម​​សេ​១២៥ ពណ៌​ខ្មៅ ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ ប្រុស​ម្នាក់ ស្រី​២​នាក់ ​ពេល​ចុះ​ពី​លើ​ម៉ូតូ​​មាន​នារី​ម្នាក់​អាយុ​ប្រមាណ​ជា២០​ឆ្នាំ​ក្អួត​ ចង្អោរ​ក្នុង​សភាព​ស្លេក​ស្លាំង ហើយ​ត្រូវ​យុវ​ជន​ជា​អ្នក​ឌុប​មក​នោះ​លើក​បី​ចូល​ក្នុង​​មន្ទីរ​ពេទ្យ​ព្រះ​ កុសុមៈ ដោយ​ប្រាប់​គ្រូ​ពេទ្យ​​ថា នាង​លេប​ថ្នាំ​ក្អក​អស់​៣​បន្ទះ​ចំនួន​៣០​គ្រាប់ ឱ្យ​​គ្រូពេទ្យ​​ជួយ​លាង​ក្រពះ​ឱ្យ​នាង​ផង ។ ទោះ​បី​ជា​យ៉ាង​ណា​យុវជន​ដែល​ឌុប​នារី​រង​គ្រោះ​​​មក​សង្គ្រោះនៅ​មន្ទីរ​ ពេទ្យ​​​នោះពុំ​​បា​ន​ប្រាប់​អត្ត​សញ្ញាណ​នារី​រង​គ្រោះ​ទេ ហើយ​មូល​ហេតុ​ដែល​នាង​លេប​ថ្នាំ​នោះ​ក៏​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ដែរ គ្រាន់តែ​បង្ហើប​ថា នាង​ខូច​ចិត្ត​សង្សារ​បែក​ចិត្ត​ប៉ុណ្ណោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]