ភ្នំពេញ ៖ មនុស្ស២នាក់ ម្តាយនិងកូន រងរបួស បន្ទាប់ពីត្រូវ រថយន្តឡង់គ្រីស័រ បុកហើយរត់ កាលពី  វេលាម៉ោង៥ល្ងាចថ្ងៃទី៨ខែកក្កដា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស មុខសណ្ឋាគារភ្នំ ពេញស្ថិតក្នុងសង្កាត់ស្រះចក  ។  

មន្រ្តីនគរបាលប៉ុសិ៍្តវត្តភ្នំ បានឲ្យដឹងថា មនុស្ស២នាក់ បានរងរបួស ក្រោយមកត្រូវ បានសង្រ្គោះនៅមន្ទីរពេទ្យ ខណះរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅពាក់ស្លាកលេខ រាជរដ្ឋាភិបាល 2-052 បុកហើយបើករត់ត្រូវនគរបាល ចាប់បាននៅក្រោយប៉ុសិ៍្ត វត្តភ្នំ កាលពីម៉ោងជាង៥ល្ងាច ។

មន្រ្តីនគរបាលប៉ុសិ៍្តស្រះចក បានប្រាប់ថា រថយន្តឡង់គ្រីស័រ ១គ្រឿង ត្រូវកម្លាំងសមត្ថកិច្ច ស្ទាក់ ចាប់ បាន នៅក្រោយប៉ុស្តិ៍វត្តភ្នំ តាមបណ្តោយផ្លូវលេខ៥៣ បន្ទាប់ពីរថយន្ត១គ្រឿង នេះ បើកបរ និងរួមដំណើរ ដោយមនុស្ស២នាក់ បានបើកទៅបុកម៉ូតូស្មាស់ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BC-1218 បណ្តាលឲ្យមនុស្ស២នាក់ រងរបួសនៅមុខសណ្ឋាគារភ្នំពេញ តាមបណ្តោយ ផ្លូវព្រះ មុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណះដែលអ្នកបើកបរ ស្រវឹងស្រា ។ បុរសវ័យជាង៣០ឆ្នាំ ម្នាក់បានអះអាងថា ប្រពន្ធរបស់លោកឈ្មោះ ស៊ាង ហៃ អាយុ២២ឆ្នាំ រួមនិងកូនស្រី ឈ្មោះ អ៊ីន ត្រា អាយុ១ឆ្នាំ ត្រូវបានសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែតក្រោយពីត្រូវរថយន្ត ទំនើបបុកហើយរត់ ខណះដែលរូប លោក បានបើកម៉ូតូឌុបប្រពន្ធ នៅមុខសណ្ឋាគារភ្នំពេញ ។

សមត្ថកិច្ចបានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួចស្ទើរតែ ប្រែក្លាយទៅជា រឿងធំនេះ បន្ទាប់ពីបុរសម្នាក់បានអះអាងថាជាសែស្រឡាយអ្នកធំ មកបន្លាចសមត្ថកិច្ច និងអ្នកសារពត៏មាន ។  ហើយទង្វើបែបនេះ ត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ជាអំពើខុសច្បាប់ ហើយសមត្ថកិច្ច មិនគួរលើកលែង ជនបង្ករឲ្យរួចខ្លួននោះទេ ។ តាមការលើកឡើងពីប្រជាពលរដ្ឋ បានឲ្យដឹងថា កន្លងមកសមត្ថកិច្ចធ្លាប់ចាត់ការ ជនអាងអំណាច បំពានច្បាប់ និងយក ឈ្មោះ ថ្នាក់ដឹកនាំមកប្រើជាច្រើននាក់មកហើយ ប៉ុន្តែលើកនេះគេមិនទាន់ដឹងថាសមត្ថកិច្ចចាត់ការ
តាមច្បាប់ឬដោះស្រាយក្រៅប្រព័ន្ធតុលាការនោះទេ >

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ចន្ថា-មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]