វាគឺជារឿងដែលស្ទើរតែមិនគួរអោយជឿទាល់តែសោះ ដោយសារតែមានបុរសម្នាក់ត្រូវបានជណ្តើរយន្ត នៅក្នុងផ្សារទំនើបមួយ​ ត្របាក់យកជីវិតរបស់គាត់យ៉ាងអាថ៍កំបាំង ហើយគួរអោយខ្លាចបំផុត សូម្បីតែក្រុមសង្រ្គោះនិង ក្រុមគ្រូពេទ្យក៏ហួសចិត្តផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១២ មានហេតុការណ៍មួយដ៏រន្ធត់បានកើតឡើង នៅឯផ្សារទំនើបមួយក្នុង ទីក្រុង Chengdu ប្រទេសចិន ដោយបុរសម្នាក់ជាជាងជួសជុលជណ្តើរយន្ត ត្រូវបានជណ្តើរលេបត្របាក់ ដែលបានធ្វើអោយគាត់ បាត់បង់ជីវិតយ៉ាងអានោចអាធម។ ក្រុមសង្គ្រោះ និង ក្រុមស៊ើបអង្កេតបានធ្វើការសាកសួរ អ្នកដែលបានដឹងហេតុការណ៍ ហើយពួកគេបានប៉ាន់ស្មានថា ដំបូងជនរងគ្រោះត្រូវបានគេ ហៅមកជួសជុលជណ្តើរយន្តដែលខូច បន្ទាប់មកគាត់ក៏បានមកដល់ បង្ហើបកាំជណ្តើរយន្តនោះដើម្បីមើលគ្រឿងក្នុង ប៉ុន្តែមិនដឹងយ៉ាងម៉េច គាត់ក៏បានធ្លាក់ចូលដោយក្បាលទៅមុនតែម្តង ហើយជណ្តើរយន្តក៏ចាប់ផ្តើមដំណើរការឡើងវិញ ដោយគាបខ្លួនគាត់ជាប់ គួរអោយខ្លាច។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]