កម្មវិធីសន្ទនា ដែលល្បីបំផុត នៅលើពិភពលោក មានឈ្មោះថា WhatsApp អាចប្រើប្រាស់ នៅលើកំព្យូទ័រ បានហើយ នេះបើតាមសារព័ត៌មាន អន្តរជាតិជាច្រើន បានចុះផ្សាយ។

កម្មវិធីសម្រាប់ទំនាក់ទំនង តាមទូរស័ព្ទស្មាតហ្វូន និងថេប្លែត ដែលមានអ្នកប្រើប្រាស់ រហូតដល់ទៅ ៧០០ លាននាក់ មួយនេះ អាចប្រើប្រាស់ នៅលើកំព្យូទ័រ បានហើយ ដោយតម្រូវឲ្យធ្វើការ ភ្ជាប់ជាមួយនឹង កម្មវិធីនៅក្នុងទូរស័ព្ទ។ ក្នុងនោះដែរ មានតែអ្នកប្រើប្រាស់ ប្រព័ន្ធ Android, ប្រព័ន្ធ Window និង ប្រព័ន្ធ Blackberry ប៉ុណ្ណោះ ដែលអាចប្រើប្រាស់ កម្មវិធី WhatsApp តាមកំព្យូទ័របាន ខណៈអ្នកប្រើប្រាស់ ប្រព័ន្ទ iOS របស់ទូរស័ព្ទ iPhone ត្រូវរង់ចាំ មួយរយៈពេល បន្តទៀត។

ដើម្បីប្រើប្រាស់ WhatsApp នៅលើកំព្យូទ័របាន លោកអ្នកត្រូវចូលទៅកាន់ គេហទំព័រ http://web.whatsapp.com ជាមួយនឹង Web Browser Chrome តែប៉ុណ្ណោះ។ បន្ទាប់មក bar code មួយនឹងលេចឡើង ទាមទារឲ្យធ្វើការស្កែន ដោយប្រើប្រាស់កម្មវិធី WhatsApp នៅក្នុងទូរស័ព្ទស្មាតហ្វូន របស់លោកអ្នក ជាការស្រេច។

គួរបញ្ជាក់ផងដែរថា WhatsApp គឺជាកម្មវិធីទូរស័ព្ទមួយ ដែលបង្កើតឡើងដោយ អតីតបុគ្គលិក របស់ក្រុមហ៊ុន យ៉ាហ៊ូ កាលពីឆ្នាំ ២០០៩ កន្លងទៅ រហូតដល់ខែ កុម្ភៈ ឆ្នាំ ២០១៤ ទើបក្រុមហ៊ុន បណ្តាញសង្គមយក្ស Facebook ធ្វើការទិញយក ក្នុងតម្លៃ ១៩ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក៕


ប្រភព៖ Sky

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]