ភ្នំពេញ៖ តារាសម្តែងសម្បូរសាច់ដើមទ្រូងមូលក្បំគួរឲ្យគ្រឺតក្នាញ់ នាង វ៉ាង ស្រីណូ បានផ្តើមវិលមក ចាប់អាជីពសិល្បៈ វិញហើយដោយ នាងបានទទួល ការងារសម្តែង និងចេញមុខមាត់ ក្នុងកម្មវិធី ជាច្រើននៅដើមឆ្នាំ  ២០១៥នេះ  បន្ទាប់ ពីមានលេចឮព័ត៌មានថាគម្រោង ត្រៀមខ្លួនចូល រោងការ បញ្ចប់ភាព នៅលីវជាមួយគូស្នេហ៍ដែលជាអាណិកជន ខ្មែររស់នៅអាមេរិក បែរជាត្រូវ ស្ងប់ស្ងាត់ ។

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលតារាស្រី វ៉ាង ស្រីណូ បានអវត្តមានពីពិភពសិល្បៈ សូន្យឈឹង ទៅសម្ងំ រស់នៅលើទ្រនំសម្បូរទ្រព្យ ចាយលុយមិនខ្វះ ។ នៅសុខៗស្រាប់តែតារាស្រីរូបនេះ សម្រេចចិត្ត វិលមកផ្តើមការងារសិល្បៈជាថ្មី នៅដើមឆ្នាំ២០១៥នេះ ដោយការវិល មកផ្តើមការងារ ជាថ្មី របស់នាង បានធ្វើឲ្យទស្សនិកជន និងអ្នកសិល្បៈដូចគ្នាជាច្រើន មានការចាប់អារម្មណ៍ថា បើទោះជា នាងបាត់ មុខ ពីសិល្បៈជាច្រើនឆ្នាំក៏ដោយ តែប្រជាប្រិយភាព នាងហាក់ដូចជាគ្មានការស្រុតចុះ ទាល់តែ សោះ ។

ពោលគ្រាន់តែតារាសម្តែង និងជាតារាចម្រៀង វ៉ាង ស្រីណូ វិលមកសិល្បៈភ្លាម នាងបានឆក់យកឱកាស សម្តែង ក្នុងបទចម្រៀង “អូនជា ប្រពន្ធ គេជាសង្សារ” របស់ផលិតកម្ម សាន់ដេ ដោយនាងសម្តែងចាប់ដៃគូ ជាមួយ លោក អេនឌី ហើយនៅក្នុងនោះ នាងទទួលបានការ ថតស្ពតឲ្យ ហាងសម្អាងការ និងច្រៀងតាម រោងការផ្សេងៗផងដែរ ។

តាមរយៈការបង្ហាញវត្តមាន របស់តារាស្រីសិចស៊ី កញ្ញា វ៉ាង ស្រីណូ នៅក្នុងអាជីពចាស់ ជាបន្តបន្ទាប់នេះ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មានការរំពឹងទុកថា នាងអាចស្តារប្រជាប្រិយភាពឡើង នៅក្នុងឆាប់ៗនេះ ព្រោះសំអាងលើកេរ្តិ៍ឈ្មោះ និងកិត្តិយស ដែលនាងធ្លាប់មាន និងរូបសម្រស់របស់នាង មិនពិបាកទេ ក្នុងការច្បាមប្រជាប្រិយភាពមកវិញ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]