ថ្ងៃនេះវេបសាយយើងខ្ញុំមាន iPhone ថ្មីមកណែនាំតែមិនមែនជា iPhone 5 នោះទេ iPhone នោះហៅថា Desert Edition Golden Dreams iPhone case ដែលជាការដូរសំបកថ្មី ព្រមជាមួយការស្រោបដោយពេជ្រចំនួន 765 គ្រាប់ ។
ចំពោះពណ៍សំរាប់អោយលោកអ្នកជ្រើសរើសមាន 2 ពណ៍ :
មានពណ៍ទឹកមាស (Gold) ហើយនឹង ខ្មៅ ទឹកមាស ( Black gold ) មានសំរាប់ទាំង iPhone 4/4S ដែលមកព្រមជាមួយតម្លៃថ្លៃដល់ចិត្ត នោះគឺ $19,000 ។
ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ នៅមាន Full Diamond Edition iPhone case ដែលមានដាំពេជ្រចំនួន 4075 គ្រាប់ ចំពោះពណ៍សំរាប់អោយលោកអ្នកជ្រើសរើសមានទាំងអស់ 5 ពណ៍ លោកអ្នកអាចមើលពណ៏នៅវេបសាយខាងក្រោម ទួរស័ព្ទទាំង 5 ពណ៍នេះមានតែ 5 គ្រឿងប៉ុណ្ណោះនៅជុំវិញពិភពលោកយើងនេះ ។
ទូរស័ព្ទនេះប្រើសាកសមចំពោះលោកអ្នកដែលចាយលុយមិនអស់ រឺសំរាប់អ្នកដែលមានចិត្តហ៊ាន ចង់ប្លែកពីអ្នកដ៍ទៃ រីឯតម្លៃនៅមិនទាន់ដឹងនៅឡើយទេ (មិនហ៊ានទំនាក់ទំនងសួរ) ប្រសិនបើលោកអ្នកចង់សួរតម្លៃ ជាមួយអ្នកផលិត លោកអ្នកអាចចូលទៅទំនាក់ទំនងតាមវេបសាយនៅខាងក្រោម
www.goldendreams.ch
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]