ក្រោយពីខ្មែរឡូត ចុះផ្សាយ អត្ថបទបកស្រាយ ពីកញ្ញា ឃិត សំម៉ាលីស រួចមក នៅរសៀល ថ្ងៃដដែលនេះដែរ កញ្ញា សុខ ស្រីលក្ខណ៍ បានសំរេចចិត្ត ចេញមុខឆ្លើយតប និង សុំធ្វើការស្រាយបំភ្លឺចំៗ ទៅលើព័ត៌មាន «ឃិត សំម៉ាលីស ផ្ទុះកំហឹងជេរ កប់ៗមាត់»។

កញ្ញា សុខ ស្រីលក្ខណ៍ ប្រើលេខ 0128059** ទាក់ទង មកកាន់ខ្មែរឡូត សុំធ្វើការបកស្រាយ ដើម្បីរៀបរាប់អំពីដំណើរ ដើមទង ដល់ប្រិយមិត្ត ឲ្យបានជ្រាប ហើយក៏សូមធ្វើការ អធ្យាស្រ័យ ដល់សាធារណៈជន ចំពោះការឈ្លោះគ្នា ក្នុងរង្វង់អ្នកសិល្បៈ នេះផងដែរ។

«ធ្វើអ្វីឲ្យពិត អ្នកឯងបានធ្វើអ្វី ដឹងខ្លួនឯងហើយ!» នេះជាសម្តី ដែល កញ្ញា សុខ ស្រីលក្ខណ៍ សង្កត់ធ្ងន់ ប្រាប់មក ខ្មែរឡូតយ៉ាងដូច្នេះ។ នាងបានរៀបរាប់ ឲ្យដឹងថា ដើមហេតុដំបូង បំផុត កើតឡើងមកពីការ Share រូបភាព និង Comment លេងសើចធម្មតា នៅលើហ្វេសប៊ុក តែប៉ុណ្ណោះ មិនមានជាប់ពាក់ព័ន្ធអ្វី នឹងការដកក្រុម ចចកសមុទ្រ ដូចការលើកឡើង ក្នុងព័ត៌មានឡើយ។ នាងថែមទាំង បន្ថែមទៀតថា ការបកស្រាយ (រូបភាព Chat) របស់ ឃិត សំម៉ាលីស មិនពិតឡើយ ព្រោះថា រឿងដកចចកសមុទ្រ មិនមែនកើតឡើង នៅពេលថ្មីៗនេះទេ គឺតាំងពីខែ៩ ឆ្នាំមុនម្ល៉េះ ហើយខាង ចចកសមុទ្រ ក៏អត់មានខឹងនាង ពាក់ព័ន្ធនឹង រឿងដកនេះដែរ ព្រោះថានាង (ម៉ាលីស) ក៏គ្មានសមត្ថកិច្ចអ្វី អាចមកដក ក្រុមចចកសមុទ្រ បាននោះដែរ។

កញ្ញា សុខ ស្រីលក្ខណ៍ បន្តថា រឿងហេតុមកពី ដំបូងឡើយ ប្អូនប្រុស កញ្ញា សុភ័ក្រ កុសុម៉ា បាន Share រូបភាពរបស់ កញ្ញា ឃិត សុម៉ាលីស ចំណែក កញ្ញា សុភ័ក្រ កុសុម៉ា ឃើញប្អូន Share ក៏ Comment លេងថា “Oh my god” ខណៈ កញ្ញា សុខ ស្រីលក្ខណ៍ Comment លេងដែរថា “លេងឈឺៗម៉េស!” ដែលទាំងនេះ ជាដើមហេតុ នាំឲ្យកើតមានការ មិនពេញចិត្ត ហើយ Comment ជេរតបត កប់ៗមាត់ ដូចព័ត៌មានបានចុះនោះ នេះបើយោងទៅតាម ខ្លឹមសារសម្តី ដែលនាង (ស្រីលក្ខណ៍) ប្រាប់មកខ្មែរឡូត តាមទូរស័ព្ទ យ៉ាងដូច្នេះ។

ទោះជាយ៉ាងណា នេះជាបញ្ហាផ្ទាល់ខ្លួន រវាងតារា នៅក្នុងរង្វង់សិល្បៈ និង សុំធ្វើការបកស្រាយ យ៉ាងដូច្នេះ ហេតុនេះខ្មែរឡូត មិនហ៊ាន វាយតម្លៃ ឬ មានមតិ យ៉ាងណាឡើយ។ ទាំងសងខាង សុទ្ធតែបាន ទាក់ទងមក និង មានហេតុផល រៀងៗខ្លួន ដូចនេះ មានតែប្រិយមិត្ត ជាអ្នកកាត់យល់ ដោយខ្លួនឯងប៉ុណ្ណោះ។ ខ្មែរឡូត ក៏សូមបញ្ចប់ ប្រធានបទនេះ  ត្រឹមហ្នឹងដែរ ដោយសង្ឃឹមថា ពួកគេ អាចសម្រុះសម្រួលគ្នា ព្រោះសុទ្ធតែជាអ្នក ប្រកបអាជីព នៅក្នុងសិល្បៈដូចគ្នា គឺគួរតែមាន ការអធ្យាស្រ័យ ទៅវិញទៅមក៕ សូមអរគុណ!

អត្ថបទពាក់ព័ន្ធ៖

ឃិត សំម៉ាលីស ផ្ទុះកំហឹងជេរ សុខ ស្រីលក្ខណ៍ កប់ៗមាត់
- ឃិត សំម៉ាលីស ចេញមុខ បកស្រាយការពិត រឿងផ្ទុះកំហឹងជេរ សុខ ស្រីលក្ខណ៍ កប់ៗមាត់!
- ឃិត សំម៉ាលីស ទស្សនិកជន មិនពេញចិត្ត នឹងអត្តចរិក ឆ្មើងឆ្មៃ

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]