ខេត្ត​ប៉ៃលិន​ ៖ ​ស្ត្រីមេម៉ាយ​​ម្នាក់​​អះ​អាង​ថា ខ្លួន​មាន​​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​ព្រះ​ចៅ​អធិការ​វត្ត​អូរ​ច្រា បង្ក​ឱ្យ​​មាន​ភាព​​ចលា​ចល​អសន្តិ​សុខ​​ក្នុង​វត្ត​ត្រូវបាន​សមត្ថ​កិច្ច​ ឃាត់​​ខ្លួន​​យក​ទៅ​សាក​សួរ​នៅ​ស្នង​ការ​​ដ្ឋាន​​នគរបាល​ខេត្ត ​​កាល​ពីវេលា​ម៉ោង​២​​​រសៀល​​ថ្ងៃទី​១ កក្កដា ២០១២ ​នៅ​ក្នុង​បរិវេណ​វត្ត​អូរច្រា ស្ថិត​ក្នុង​ភូមិ​អូរ​ច្រា សង្កាត់​​ទួល​ល្វា ​ក្រុង​ប៉ៃលិន ។

​លោក​អេង ភាវ នាយ​ការិយា​ល័យ​ប្រឆាំង​​ការ​ជួញដូរ​​មនុស្ស និង​​ការ​ពារ​អនីតិ​ជន​​នៃ​ស្នង​ការ​ដ្ឋាន​​​នគរបាល​ខេត្ត​ ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​អះអាងថា ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​​ចៅ​អធិ​ការ​វត្ត​នោះ​​មាន​ឈ្មោះ​ប៉ុច ​ពៅ ហៅ​ម៉ម សុគន្ធា អាយុ​​៣០​ឆ្នាំ ​ជា​គ្រូ​បង្រៀន​​​ឯក​ជន​ឱ្យ​អង្គ​ការ​មួយ​មាន​ទី​លំនៅ​​ក្នុង​ភូមិ​ត្រពាំង ​សេះ​សង្កាត់​​គោក​ចក ក្រុង​សៀមរាប ​មាន​ស្រុក​កំណើត​នៅ​ភូមិ​គោល​ឋាន​ ឃុំ​អូរ​អំបិល ស្រុក​សេរី​សោភ័ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​​នាង​ជា​ស្រីមេម៉ាយ​មាន​កូន​ស្រីម្នាក់​​អា​យុ​៥​ឆ្នាំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]