ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនី ដ៏មានប្រជាប្រិយភាព កញ្ញា ហ៊ិន ចាន់នីរ័ត្ន បានទទួលពានពីកម្មវិធី "អាណាចក្រតារា" ២ឆ្នាំជាប់គ្នា ក្នុងនាមជា ពីធីការិនី មានប្រជាប្រិយភាពបំផុត របស់ប្រទេសកម្ពុជា ។ លើសពីនេះ នាងក៏ជាស្រីស្អាតមានប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម Facebook ផងដែរ ពោលរូបភាពគ្រាន់តែបង្ហោះភ្លាម ក៏ទទួលបាន Like រាប់ពាន់ ធ្វើឲ្យក្រុមហ៊ុន និងផលិតកម្ម សំអាងការនានា ចង់បាននាងមក ផ្សព្វផ្សាយផលិតកម្ម ឬសេវាកម្មផ្សេងៗ ព្រោះនាងហាក់ត្រូវប៉ានជាងគេ ក្នុងចំណោម ពីធីការិនីជំនាន់ក្រោយ ។ ម្យ៉ាងទៀត រូបសម្រស់ដ៏ ស្រស់សោភា មិនស្រកស្រុតរបស់ ហ៊ិន ចាន់នីរ័ត្ន បានរុញច្រាននាង ឲ្យឈរយ៉ាងរឹងមាំ ក្នុងសង្វៀនសិល្បៈ ពោរពេញទៅដោយការប្រកួតប្រជែង ។

ថ្មីៗនេះ ដោយសារតែត្រូវប៉ាន់ ពីក្រុមហ៊ុនផលិតផលនានា និងជោគជ័យយ៉ាងសម្បើម ក្នុងវិស័យសិល្បៈ ធ្វើឲ្យ ហ៊ិន ចាន់និរ័ត្ន បានកើតជំងឺ ស្រីស្អាត និងចាញ់កាមេរ៉ា ពិសេសបើកន្លែងរញ៉េរញ៉ៃបន្តិច និងមិនសូវស្អាត នាងមិនអាចថតបានឡើយ ទាល់តែស្អាតទើបថតបាន ។ ជាក់ស្ដែងក្នុងកម្មវិធីប្រគំតន្ត្រីមួយ នៅក្នុងទីក្រុងកោះពេជ្រ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ បាយ័ន ដែលមានវត្តមាន កញ្ញា ហ៊ិន ចាន់នីរ័ត្ន និងពីធីករ ពិធីការិនីដទៃ យ៉ាងច្រើនកុះករ ប៉ុន្តែពេលអ្នកសារព័ត៌មាន បានសុំ ហ៊ិន ចាន់នីរ័ត្ន ថតរូប នាងបែរជាសួរមកវិញថា "មកពីខាងណា..? " ពេលនោះ អ្នកសារព័ត៌មាន បានប្រាប់ថា "មកពីគេហទំព័រនានា.." ពេលស្ដាប់ឮហើយ ហ៊ិន ចាន់នីរ័ត្ន បែរជាងាកមុខចេញ ទៅវិញ ។

អ្នកសារព័ត៌មាន ជាច្រើនបានសុំនាងថតម្ដងទៀត ប៉ុន្តែនាងបាននិយាយថា "កុំថតអី រញ៉ែរញ៉ៃថតមិនស្អាត កុំថត..!" ដែលទង្វើនេះ ហាក់ផ្ទុយពី តារាល្បីនានា ព្រោះសូម្បី នាង មាស សុខសោភា កំពូលតារាចម្រៀងល្បី ប្រចាំប្រទេសល្បី ក៏មិនដែរបដិសេធ ថតរូបពីអ្នកកាសែតដែរ ទោះថត កន្លែងណាក៏គេ មិនប្រកាន់ឡើយ ព្រោះក្រោយឆាក មិនស្អាតដូចក្នុងស្ទូឌីយោឡើយ ។

ទង្វើរបស់ ហ៊ិន ចាន់នីរ័ត្ន ធ្វើឲ្យគេហួសចិត្តមិនតិចទេ ខណៈនាង ស៊ឹម សូលីកា នៅក្នុងព្រឹត្តិការណ៍នោះ មិនមាត់សូម្បីមួយម៉ាត់ ព្រោះនិយាយ អីមិនចេញ ។ នេះអាចមកពីនីរ័ត្ន ឡើងកូដខ្លាំងពេក រហូតកើតជំងឺស្រីស្អាត ត្រូវតែស្អាតគ្រប់រូបភាព សូម្បីតែ BackGround ក៏ត្រូវតែល្អឥតខ្ចោះ ដូចសម្រស់នាង ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា