តើប្រិយមិត្ត កំពុងតែប្រើប្រាស់ កម្មវិធី Facebook នៅលើទូរស័ព្ទស្មាតហ្វូន របស់ខ្លួន មែនដែររឺទេ? តើប្រិយមិត្តតែងតែព្រួញបារម្ភ ព័ត៌មាន និងសកម្មភាពផ្សេងៗ នៅក្នុងហ្វេសប៊ុក ត្រូវបានទម្លាយ ជាសាធារណៈ ដែររឺទេ? ឈប់បារម្ភ! របៀបដាក់សោរ Facebook ងាយៗ និងសាមញ្ញ នឹង ទម្លាយនៅពេលនេះ ប៉ុន្តែតម្រូវឲ្យ ទូរស័ព្ទស្មាតហ្វូន របស់ប្រិយមិត្ត ធ្វើការ Jailbreak ជាមុនសិន។

ជំហានទីមួយ៖ ចូលទៅកាន់កម្មវិធី Cydia រួចស្វែងរកកម្មវិធី ដែលមានឈ្មោះថា Facebook ++

ជំហានទីពីរ៖ ធ្វើការ Install ដោយចុច Confirm ហើយនៅពេលរួចរាល់ សូមធ្វើការ Restart SpringBoard

ជំហានទីបី៖ ចូលទៅកាន់កម្មវិធី Facebook រួចចុចយកពាក្យ FB++ Setting និងចុចយកពាក្យ Set Passcode ជាការស្រេច!

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាចំណេះដឹងបន្តិចបន្តួច ដែលខ្មែរឡូតយកមកចែកចាយ ដោយក្រុមការងារផ្ទាល់ ក៏បានសាកល្បង ឃើញថាបានជោគជ័យ និងមានប្រសិទ្ធិភាពដែរ ប៉ុន្តែមិនអាចធានាថា នឹងជោគជ័យទាំងស្រុង រឺក៏អាចមានបញ្ហា ចំពោះស្មាតហ្វូត របស់ប្រិយមិត្ត ដទៃនោះទេ៕

នៅចាំអ្វីទៀត! តោះសាកល្បងទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]