Jean-Louis Gassée អតីតអ្នកចាត់ចែង Apple ហើយក៍ជាអ្នកចុះទុនរបស់ Apple ( មុននេះគាត់ធ្លាប់ជាអ្នកចាត់ចែង HP ) បានផ្តល់បទសំភាសន៍ជាមួយវេបសាយ Computing.co.uk ទាក់ទងជាមួយរឿង Nokia ។ Stephen Elop CEO បច្ចុបន្នរបស់ Nokia បានចាប់អារម្មណ៍ Windows Phone 7 នឹង Windows Phone 8 ជាខ្លាំងនឹងតែងតែសរសើរថា Windows Phone ល្អជាងគេ តែនៅពេលនេះគឺមិនទាន់ឃើញស្រមោលនៃភាពជោគជ័យនៅឡើយទេ ។
តែសំរាប់ Jean-Louis Gassée អតីតអ្នកចាត់ចែង Apple បាននិយាយថា : ក្រុមហ៊ុន Nokia គួរតែប្រើ Android ហើយក៍ដល់វេលាដ៍សមគួរផងដែរនឹងដេញ Stephen Elop ព្រមទាំងអ្នកចាត់ចែងទាំងអស់ចេញទៅ ព្រោះមិនបានធ្វើអោយក្រុមហ៊ុន Nokia រីកចំរើន ។
Jean-Louis Gassée គាត់បានថែមទាំងនិយាយទៀតថា : Nokia គួរតែប្រញាប់ប្រើប្រព័ន្ធប្រតិបត្តិការ Android ទៅទីផ្សារអោយបានលឿន ដើម្បីទៅប្រណាំងប្រជែងជាមួយ Samsung នៅខណះនេះ ដែលកំពុងដណ្តើមទីផ្សារបានច្រើនជាងគេ ។ មិនតែប៉ុណ្ណោះក៍បាននិយាយដល់សំព័​ន្ឋ​ភាពរបស់ Nokia ជាមួយ Microsoft ថាជាសំព័​ន្ឋ​ភាពស្ថិតនៅក្នុងស្ថារភាពប្រថុយ អាចបញ្ចប់ទៅដោយ ការទិញនឹងលក់ ។
ចុងក្រោយនោះ Jean-Louis Gassée បានសរុបថា Stephen Elop គួរតែដើរចេញទៅ មុននឹងក្រុមហ៊ុន Nokia បរាជ័យនៅ 2 ឆ្នាំខាងមុខទៀតនោះ ។

ធ្លាប់ជាអធិរាជនៃទូរស័ព្ទដៃ Nokia ដ៍ល្បីនោះ ពេលនេះមានអ្នកមកដាស់តឿនហើយ គិតយ៉ាងណាទៅ ?
សុភាសិតមួយនិយាយថា : ចង់បានលេខមួយមិនពិបាកនោះទេ តែរក្សាតំណែងលេខមួយទើបពិបាក ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

លោក Stephen Elop ៖

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]