ភ្នំពេញៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” បានចុះផ្សាយនៅរាត្រី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២ថា គិត ចាប់ពីខែ មេសា រហូតមដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០១២ មានកុមារ កម្ពុជាចំនួន៦១នាក់ ហើយដែលបានបាត់បង់ ជីវិតដោយសារ រោគ ចម្លែក ។

គួររំលឹកថា កាលពីម្សិលមិញ ប្រភពព័ត៌មានបាន ចុះផ្សាយថា មានកុមារកម្ពុជា ចំនួន៦០នាក់ បានស្លាប់ ដោយសារ រោគមិន ដឹងមូលហេតុ ពិតប្រាកដ ឬគេហៅថា រោគចម្លែក ប៉ុន្ដែថ្មីៗនេះ មានកុមារម្នាក់ទៀត បានស្លាប់ បាត់បង់ជីវិត បន្ទាប់ពីក្រុម គ្រូពេទ្យ ជួយសង្គ្រោះមិន បានជោគជ័យ ។

ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខាភាព ពិភពលោក បាននឹងកំពុង ធ្វើការយ៉ាងសកម្មភាព ក្នុងការទប់ស្កាត់ រោគចម្លែក មួយនេះ និងស៊ើបអង្កេត លើករណីរោគនៅឡើយ ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយបានបញ្ជាក់ថា រហូតមកដល់ ពេលនេះមិនទាន់ រកឃើញសញ្ញា ណាមួយដែល បញ្ចាក់ ច្បាស់ថាកុមារ ដែលបានស្លាប់ ទាំងនោះកើតរោគ អ្វីឱ្យប្រាកដប្រជា នៅឡើយទេ ដោយគ្រាន់ តែមុនពេល កុមារទាំងនោះ ស្លាប់ មានរោគសញ្ញា គ្រុនក្ដៅខ្លាំង មានអាការៈ សរសៃប្រសាទ និងពាក់ព័ន្ធនឹង ផ្លូវដង្ហើមតែ ប៉ុណ្ណោះ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ក្នុងរបាយការណ៍មួយថា រោគសញ្ញា ធ្ងន់ធ្ងរនោះ កុមារពិបាក ដកដង្ហើម “សព្វថ្ងៃនេះ កុមារ៦១ នាក់ ហើយបានស្លាប់ក្នុង ចំណោមកុមារ កម្ពុជាដែលមាន អាការៈរោគខាងលើនេះ ៦២នាក់ដែល បានចូល សម្រាកនៅ មន្ទីរពេទ្យនានា” ។

ក្រសួងបានបញ្ជាក់ថា បញ្ហានេះបានកើតឡើងមុនគេនៅឯ មន្ទីរពេទ្យគន្ធបុបា្ផ ហើយជំងឺនេះ ផ្ដើមឡើង មិនដឹងមូល ហេតុពិត ប្រាកដឡើយ ។

ក្រសួងបានបន្ថែមថា ករណីនេះកើតឡើងជា លើកដំបូងអាច មកពីតំបន់ស្ថិត នៅភាគខាងត្បូង ប្រទេសកម្ពុជា ប៉ុន្ដែ មិនដឹង ច្បាស់ថា វាកើតឡើងតាំងពី ពេលណាទេ ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាល បានលើកឡើងថា “ថ្មីៗនេះ យើងកំពុងតែ ធ្វើការ ស៊ើបអង្កេតលើ ករណី នៃរោគនេះ” ៕

Photo by DAP-News

ប្រែសម្រួលៈ សុបញ្ញវ័ន្ដ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]