វាជារឿងមិនគួរឲ្យជឿ និងជាការកោតសរសើរមួយ នៅពេលដែលកូនខ្មែរមួយរូប អាចផលិត យន្តហោះ គ្មាន មនុស្សបើក (Drone) បានមួយគ្រឿង មិនចាញ់បរទេស ប៉ុន្មានទេ។ បើតាមវីដេអូ ដែលបង្ហោះនៅលើ បណ្តាញសង្គម ហ្វេសប៊ុក បានបង្ហាញឲ្យឃើញថា យន្តហោះ គ្មានមនុស្សបើក មួយគ្រឿងនេះ មាន ស្លាបចក្រ នៅពីមុខ ដែលអាចឲ្យវា ហោះហើរបាន ទៅមុខបាន យ៉ាងខ្ពស់ ហើយអ្វីដែលពិសេសនោះ គឺវាមានបង្កប់ កាមេរ៉ា នៅជាមួយស្រេច ដើម្បីផ្តិតយក ទិដ្ឋភាព ពេលកំពុងហោះហើរ នៅលើ អាកាសនោះ។

ទោះជាយន្តហោះបញ្ជា និងគ្មានមនុស្សបើក ប្រភេទនេះ មានដាក់លក់ នៅលើទីផ្សារ ជាច្រើន ក្នុងព្រះ រាជាណាចក្រ កម្ពុជា ក៏ដោយ ប៉ុន្តែវាជាផលិតផលស្រាប់ ដែលផលិតនៅបរទេស មិនដូចយន្តហោះ របស់កូនខ្មែរ ខាងលើនេះទេ ដែលផលិត ដោយស្នាដៃ ខ្លួនឯងពិតៗ មិនសរសើរ មិនបានមែន។

គួរបញ្ជាក់ផងដែរថា ស្នាដៃកូនខ្មែរ ក្នុងការផលិតយន្តហោះ គ្មានមនុស្សបើកមួយនេះ គឺទទួលបាន ការសរសើរ យ៉ាង ច្រើនក្រៃលែង ពីសំណាក់ អ្នកលេងហ្វេសប៊ុក ដោយពួកគេ បានធ្វើការ LIKE និង SHARE ដើម្បីចែកចាយ ស្នាដៃកូនខ្មែរមួយនេះ យ៉ាងច្រើនព្រោងព្រាត គួរឲ្យកត់សម្គាល់៕

ចង់ដឹងច្បាស់ ទស្សនាវីដអូ ដកស្រង់ពីហ្វេសប៊ុក

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]