តាម​ប្រភព​ពី​គេ​ហ​ទំព័រ​មេដេលី  ចេញ​ផ្សាយ​ថ្ងៃ​ទី​33332០៦ ខែ​កុម្ភៈ ឆ្នាំ ២០១២មានប្រើប្រាស់ Internet ប្រហែលជាង ៨០០០០នាក់ បានទាមទារអោយកញ្ញា Makiyo អាយុ២៧ឆ្នាំ ចាក់ចេញពី វិស័យសិល្បៈ ដោយសារតែនាងបានការពារ មិត្តប្រុសជប៉ុន របស់នាង ឈ្មោះ Takateru Tomoyori ដែលបានវាយអ្នកបើកតាក់ស៊ី បន្តាលអោយរងរបួសធ្ងន់។

អំពើ​ហិង្សានេះ បានផ្តើមចេញពីមូលហេតុ​​​រឿង​ដាក់ខ្សែក្រវាត់​​​ក្នុងអំឡុង​ពេលជិះរថយន្ត​​។ ម្ចាស់​រថយន្ត​​បានប្រាប់ឱ្យមិត្ត​ប្រុស​របស់​នាង​​គឺ​លោក Tomoyori  ​ព្រមទាំង​​​រូបនាង​​ផងដែរ ឱ្យ​ពាក់​ខ្សែក្រវាត់ ក៏​ប៉ុន្តែ​​​ពួកគេ​ទាំងពីរ​​បាន​​បដិសេធ​មិនព្រម​ធ្វើ​តាម។ ដោយសារ​អ្នកទាំងពី​រមិនព្រម​ដាក់​ខ្សែក្រវាត់ ​​​អ្នក​បើកបរ​តាក់ស៊ី​​ក៏បាន​បង្ខំចិត្ត​​​ដាក់ខ្សែ​​ក្រវាត់​​​​ឱ្យ​ពួកគេ ។

នៅពេលដាក់​​​ពាក់ខ្សែ​ក្រវាត់​​​ មិត្ត​ប្រុស​របស់នាងបានចោទប្រកាន់លោក​លីន​ដែល​ជាអ្នក​បើកបរ​តាក់ស៊ី​ថា​ មាន​​​ចេតនា​​ធ្វើឱ្យ​ប៉ះ​​​សុដន់​​​មិត្ត​ស្រី​​​របស់ខ្លួនដែលធ្វើឱ្យ​​​​លោក​តូរ៉ូយូរី ​ប្រចណ្ឌ​ ហើយក៏​បាន​វាយអ្នកបើកបរ​​​​​​តាក់ស៊ី​​​​ឱ្យ​​​រងរបួស​យ៉ាងដំណំ ។ 

ដើម្បីទាក់ទាញក្តីអាណិត ពីមហាជន កញ្ញា Makiyo សម្រក់ទឹកភ្នែករបស់ខ្លួន នៅក្នុងសន្និសីទ​​​កាសែត។

ប្រពន្ធលោកលីន ច្រានចោល ការចោទប្រកាន់ថាលោកលីនបានប៉ះសុដន់ កញ្ញា Makiyo  ហើយបន្តថាមូលហេតុចំបងគឺ ដោយសារតែពួកគេមិនព្រមបង់លុយ បានកើតជាបញ្ហានេះ។

នៅក្នុងសន្និសីទ​​​កាសែតនេះ កញ្ញាបន្តថា កញ្ញាមិនបានដឹង អ្វីដែលកើតឡើងអោយបានពេញលេញទេ ហើយបន្តថា កញ្ញាសារភាពថា ពេលនោះ នាងកំពុងតែស្រវឹង។ មកដល់ពេលនេះ កញ្ញា Makiyo មិនទាន់បានសុំទោស ជាផ្លូវការ ទៅអ្នកបើកតាក់ស៊ីនូវឡើយទេ។

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]