ភាគច្រើន អ្នកតែងតែ បោះចោល កញ្ចប់តែ នៅពេលឆុងរួច ប៉ុន្តែវាពិតជា មានអត្ថប្រយោជន៍ យ៉ាងច្រើន ដែលអ្នកមិននឹក ស្មានដល់បាន។

១) ភ្នែកហើម រឺក៏ ចុករោយស្រពន់ភ្នែក៖ អ្នកអាចយក កញ្ចប់តែ ទៅស្អំ នៅពេលភ្នែក របស់អ្នក ឡើងហើម និង រោយស្រពន់បាន។ វិធីអនុវត្ត៖ យកកញ្ចប់តែ ទៅដាក់ លើទឹក ដែលត្រជាក់ មួយសន្ទុះ រឺក៏ដាក់ ក្នុងទូរទឹកកក រួចយក មកដាក់ ចំភ្នែករបស់អ្នក វានឹងជួយ សម្រួលដល់ អាការៈ ហើមបាន។

២) ជាំសាច់៖ ប្រសិនបើស្បែករបស់អ្នក រងប៉ះនឹងទង្គិច នឹងអ្វីមួយ រួចឡើងទៅ ជាជាំខ្មៅ អ្នកអាច យកកញ្ចប់តែ មកស្អំពីលើបាន។ បន្ថែមពីនេះ ទៅទៀត កញ្ចប់តែ បានផ្ទុក នូវសារធាតុតែខ្មៅ ដែលវាជួយ ឲ្យឈាម ដើរបានស្រួល និងជួយបន្ថូរបន្ថយ នូវបញ្ហាជាំបាន។

៣) រងការរលាក ដោយកម្តៅថ្ងៃ៖ កញ្ចប់តែ ដែលនៅសើម អ្នកអាចយក មកញី លើស្បែក ដែលរង នឹងការរលាក នូវកម្តៅថ្ងៃ វានឹងជួយ ឲ្យ ស្នាមរលាក អាចរលាយ បាត់ទៅវិញ បានផងដែរ។ ប៉ុន្តែប្រសិនបើអ្នក រងការរលាក ពេញដងខ្លួន អ្នកយកកញ្ចប់តែ លាយជាមួយនឹងទឹក រួចចាក់មុជ តែម្តង។

៤) បន្ថូរបន្ថយ ភាពឈឺចាប់ បន្ទាប់ពី កោរពុកមាត់៖ ជាការពិត ភាគច្រើនមនុស្សប្រុស តែងតែ មានការឈឺចាប់ បន្ទាប់ពីកោរពុកមាត់ ជាមួយនឹង ផ្លែឡាម ប៉ុន្តែអ្នកអាច យកកញ្ចប់តែ មកញីថ្នមៗ ត្រង់កន្លែង ដែលកោរពុកមាត់ វាជួយកាត់បន្ថយ ភាពឈឺចាប់បានផងដែរ។

៥) ជួយលើបញ្ហាមុន៖ ប្រសិនបើអ្នក មានបញ្ហាមុន កញ្ចប់តែ អាចជួយអ្នកបាន គ្រាន់តែអ្នក ឧស្សាហ៍ លុបមុខ ជាមួយនឹង ការប្រើប្រាស់ កញ្ចប់តែបៃតង។ ចំពោះវិធីនេះ អាចជួយអ្នកបាន ប៉ុន្តែអាស្រ័យ ទៅលើអ្នកផងដែរ ថាអ្នកព្យាយាម អនុវត្តវិធីនេះ ដែររឺអត់?

៦) ជួយលើ បញ្ហាឈឺមាត់៖ បើអ្នក មានអាការៈឈឺមាត់ អ្នកអាចយក កញ្ចប់តែ លាយជាមួយទឹក រួចក្រពុលមាត់ វានឹងជួយព្យាបាល នូវបញ្ហាឈឺ មាត់បាន។

៧) ជួយឲ្យមានក្លិន ដកដង្ហើមក្រអូបប្រហើរ ៖ ក្លិនមាត់ជា រឿងសំខាន់ សម្រាប់ មនុស្សគ្រប់គ្នា ក្នុងការ ប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក។ ក្នុងនោះដែរ កញ្ចប់តែ ក៏បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការ ជួយបំបាត់ក្លិនមាត់ របស់អ្នក ឲ្យត្រឡប់ មកជា ក្លិនក្រអូបប្រហើរ បានដែរ។ វិធីអនុវត្ត៖ អ្នកអាច យកកញ្ចប់តែ លាយជាមួយទឹក រួចក្រពុលមាត់ ជាការស្រេច។

៨) ជួយឲ្យជើង មានសំណើម៖ មុនអ្នកចូលគេង អ្នកអាច យកទឹកក្តៅឧណ្ឌៗ លាយជាមួយនឹង កញ្ចប់តែ ត្រាំរយៈពេល១០ ទៅ១៥នាទី ចុងក្រោយ ជូតជើងឲ្យស្ងួត ជាការស្រេច ព្រោះវាអាច ធ្វើឲ្យជើងរបស់អ្នក មានសំណើមបានផងដែរ។

៩) ជួយដោះស្រាយ នូវក្លិនមិនល្អ៖ ប្រហែលជាអ្នក មិនធ្លាប់ដឹងនោះទេ ថាកញ្ចប់តែ អាចជួយ ដោះស្រាយ នូវបញ្ហាក្លិនល្អ ដែលជាប់ ដៃរបស់អ្នក បាន ដូចជាក្លិនត្រី ឬក្លិនខ្ទឹមជាដើម។ មិនតែប៉ុណ្ណោះ វាអាចជួយដោះស្រាយ នូវក្លិនស្អុយ ដែលជាប់ ក្នុងទូរទឹកកកបានផងដែរ។

១០) កញ្ចប់តែជួយ លាងសម្អាតចានរបស់អ្នកបាន៖ ចំពោះចំនុចនេះ ហាក់ដូចជា ចម្លែកបន្តិច ប៉ុន្តែវាជាការពិត ដែលកញ្ចប់តែ អាចលាងសម្អាត ចាន របស់អ្នកបានយ៉ាង ល្អប្រសើរ។ បន្ថែមពីនេះទៅទៀត អ្នកអាចជូត កញ្ចក់ទ្វារ បង្អួច ឥដ្ឋ រឺក៏គ្រឿងសង្ហារឹម បានផងដែរ ជាមួយនឹងកញ្ចប់តែ ។ ប៉ុន្តែអ្នកត្រូវ ចងចាំថា បន្ទាប់ពីអ្នក លាងសម្អាត នូវរបស់ទាំងអស់នេះហើយ ត្រូវប្រាកដចិត្តថា វាបានស្ងួតល្អ ពីព្រោះថា តែ ជាធនធានធម្មជាតិ មួយ ដែលជ្រលក់ពណ៌បានល្អ ដូច្នេះប្រសិនបើអ្នក មិនបានជូត របស់ទាំងនោះ បានស្អាតល្អទេ វាអាចបង្កទៅជា ឡើងពណ៌ ជាប់ផងដែរ។

ទាំងនេះជាគុណប្រយោជន៍ យ៉ាងច្រើន ពីកញ្ចប់តែ ដែលអ្នកមិនដែលជ្រាបពីមុនមក៕   

រូបតំណាងកញ្ចប់តែ

ប្រភព៖ Intersting-fact

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]