កំពង់ស្ពឺ ៖ ដីឡូត៍ទំហំជិត៥ហិកតា ដែល ឃ្លាំងលួចបង្កប់ សារធាតុគីមី ដើម្បីផលិត គ្រឿងញៀន ដែលមានទីតាំងនៅជាប់ផ្លូវ ជាតិលេខ៤ ក្នុងភូមិអូរត្រុំ ឃុំអូរ ស្រុកភ្នំ ស្រួច ខេត្ដកំពង់ស្ពឺ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២នេះ នៅបន្ដស្ថិតក្រោមការហ៊ុំព័ទ្ធ ពីសំណាក់កម្លាំងអាវុធហត្ថ កម្លាំងនគរបាល របស់ខេត្ដ ដោយរង់ចាំលទ្ធផលពិសោធន៍ជា ផ្លូវការ របស់សមត្ថកិច្ចជំនាញប្រឆាំងគ្រឿង ញៀននៃក្រសួងមហាផ្ទៃ ។

 

មេបញ្ជាការអាវុធហត្ថខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ ម៉ែន ស៊ីប៊ន បានថ្លែង តាមទូរស័ព្ទថា សារធាតុគីមីទាំងនោះ មិន ទាន់បង្ហាញជាផ្លូវការថា ជាគ្រឿងញៀននៅ ឡើយដោយរង់ចាំការពិសោធន៍ របស់សមត្ថ កិច្ចជំនាញប្រឆាំងគ្រឿងញៀនជាមុនសិន។

 

បើយោងតាមមេបញ្ជាការអាវុធហត្ថរូប នេះ ទន្ទឹមនឹងសារធាតុគីមី ស្ថិតក្នុងការ ពិសោធន៍ គឺសមត្ថកិច្ចចម្រុះរវាងក្រសួងនិង ខេត្ដកំពង់ស្ពឺ កំពុងធ្វើការស្រាវជ្រាវតាម ចាប់ជនល្មើស ដែលជាប់ពាក់ព័ន្ធ ។

 

លោក ម៉ែន ស៊ីប៊ន បានបញ្ជាក់ថា “កម្លាំង សមត្ថកិច្ចរបស់យើង កំពុងស្រាវជ្រាវតាម ចាប់ជនល្មើស ដែលជាប់ពាក់ព័ន្ធក្នុងករណី នេះ ” ។

 

គួរបញ្ជាក់ថា ដីឡូត៍មួយកន្លែង ទំហំជិត៥ ហិកតា ហ៊ុំព័ទ្ធដោយរបងថ្មបិទជិតស្ថិតនៅ ចម្ងាយប្រហែល៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៧៨-៧៩ក្នុង ភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ សហការជា មួយកម្លាំងសមត្ថកិច្ចចម្រុះ ខេត្ដកំពង់ស្ពឺ រួម មានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ ជា ច្រើននាក់ ដឹកនាំដោយព្រះរាជអាជ្ញារង សឿ ឡងឌី នៅព្រឹកថ្ងៃទី០៣ ខែកក្កដា បាន ចូលឆែកឆេរនិងពិនិត្យនៅក្នុងឃ្លាំង បន្ទាប់ពីសមត្ថកិច្ចមានការសង្ស័យថា ទីតាំង មួយនេះ អាចជាកន្លែងផលិតគ្រឿងញៀន ទ្រង់ទ្រាយធំមួយ ក្រោយពីសមត្ថកិច្ចបាន តាមដានថា សារធាតុគីមី និងឧបករណ៍ប្រើ ប្រាស់ ដែលជាប់ពាក់ព័ន្ធនិងការផលិតគ្រឿង ញៀន ត្រូវបានរកឃើញនៅក្នុងឃ្លាំងនេះ។

 

ការបែកធ្លាយចុងក្រោយពីភាពមិនប្រ ក្រតី ចំពោះការលួចលាក់សារធាតុគីមី នៅ ក្នុងដីឡូត៍ដែលហ៊ុំព័ទ្ធដោយរបងបិទជិត និង មានអ្នកយាមជាជនជាតិខ្មែរម្នាក់ ចាំនៅ ខាងក្រៅ គ្រាន់តែចាក់សោឱ្យម្ចាស់ជួលដី ចូលនិងចេញនោះ បានកើតឡើងកាលពីថ្ងៃ អាទិត្យទី០១ ខែកក្កដា បន្ទាប់ពីអ្នកយាម ឃ្លាំងរូបនេះ បានធុំក្លិនមិនប្រក្រតី ហើយក៏ រាយការណ៍ជូនសមត្ថកិច្ចតែម្ដង ។

 

ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចម្រុះ របស់ខេត្ដ រួមមាននគរបាល និងអាវុធហត្ថ ក្រោមការដឹកនាំបញ្ជាពីព្រះរាជអាជ្ញារង បានចុះទៅឆែកឆេរនៅក្នុងឃ្លាំងជាលើកទី១ ស្រាប់តែបានប្រទះឃើញធុងជ័រ ដែល មានទំហំធំតូច ចំនួន៨៣ធុង(រកឃើញធុង មួយទៀត ពេលចុះឆែកលើកទី២) ក្នុងនោះ ធុងតូច មានចំនួន១១ធុង រួមទាំងឧបករណ៍ ដូចជាជញ្ជីងថ្លឹង ម៉ាស៊ីនសម្ងួតជាដើម ជា ច្រើនគ្រឿង ។

 

បើទោះបីការពិសោធន៍ជាផ្លូវការ មិន ទាន់បានបង្ហាញនៅឡើយក៏ដោយ ប៉ុន្ដែសមត្ថកិច្ច ដែលចូលរួមចុះឆែកឆេរនៅ ក្នុងឃ្លាំងដ៏ធំមួយនេះ បានបង្ហើបថា ជន ល្មើសអាចផលិតគ្រឿងញៀនរួចហើយ ទំរាំ បែកការណ៍ដល់សមត្ថកិច្ចនោះ ។

 

ទាក់ទិនប្រតិបត្ដិការចុះឆែកឆេរក្នុងឃ្លាំង ដែលផ្ទុកនៅដោយសារធាតុគីមីខាងលើ នេះ មេបញ្ជាការរងអាវុធហត្ថខេត្ដកំពង់ស្ពឺ ទទួលបន្ទុកសេនាធិការ លោកចាន់ ដា បាន ដើមអម្ពិលនៅកន្លែងកើតហេតុថា ដំបូងឡើយម្ចាស់ដីបានជួលទៅឱ្យគេផ្សេង ដែលអ្នកជួលទាំងនោះ ជាជនជាតិអាស៊ីម្នាក់ ពោលជាជនជាតិតៃវ៉ាន់និងជនជាតិកូឡំប៊ី ហើយជួលទីតាំងនេះ ដោយអះអាងថា សម្រាប់ចិញ្ចឹមជ្រូក ។

 

មេបញ្ជាការរងរូបនេះ បានបន្ដថា រយៈ ពេល១០ឆ្នាំចុងក្រោយនេះ អ្នកដែលជួល ឃ្លាំងខាងលើ មិនបានចិញ្ចឹមជ្រូកទៀត ឡើយ ហើយក្នុងរយៈពេល៤-៥ខែមុន គេ បានឃើញមានរថយន្ដកុងតឺន័រដឹកសម្ភារៈ ចូលទៅក្នុងឃ្លាំងមួយនេះ ហើយរាល់ផលិត ផលដែលអ្នកជួលឃ្លាំងប្រាប់មកសមត្ថកិច្ច គឺដាក់ថា soy all (សណ្ដែកទាំងអស់)។

 

បើយោងតាមមេបញ្ជាការរងអាវុធហត្ថ រូបនេះ ការបែកធ្លាយចុងក្រោយ ខណៈ ដែលសមត្ថកិច្ចបានក្ដាប់មុខសញ្ញាអស់រយៈ ពេល២សបា្ដហ៍មកហើយនោះ បានកើតឡើង នៅថ្ងៃអាទិត្យទី០១ ខែកក្កដា នៅពេលដែលអ្នកជួលឃ្លាំង បានឱ្យអ្នកយាមឃ្លាំងចាក់សោ ដើម្បីអនុញ្ញាតឱ្យពួកគេចូលទៅសម្រាតឃ្លាំង ហើយគាប់ជួនពេលនោះ អ្នកយាមឃ្លាំង ក៏មិនបាននៅទៀត ដោយជាប់រវល់មើលការប្រកួតប្រដាល់។

 

លុះពេលអ្នកយាមឃ្លាំង ត្រឡប់មកយាមវិញ ស្រាប់តែធុំក្លិនមិនស្រួល ចេញពីឃ្លាំងក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។ លុះសមត្ថកិច្ចចូលទៅឆែកឆេរ ទើបដឹង ថា ឃ្លាំងខាងលើជាកន្លែងលួចបង្កប់សារធាតុគីមីចំនួន ៨៣ធុង រួមទាំងឧបករណ៍ប្រើប្រាស់ជាច្រើនមុខផ្សេងទៀត ។

 

យោងតាមមន្ដ្រីអាវុធហត្ថមួយរូបទៀត បានឱ្យដឹងថា ម្ចាស់ឃ្លាំងពិតប្រាកដ បាន ជួលក្នុងតម្លៃមួយខែ ២០០០ដុល្លារ ហើយ ពេលជួលមុនដំបូង បានកក់លុយ១ម៉ឺនដុល្លារ ប៉ុន្ដែរយៈពេល៣ខែចុងក្រោយ មិនបានឱ្យលុយជួលនោះឡើយ ។

 

លោកចាន់ ដា បានបន្ដថា ពេលមានរឿង នេះកើតឡើង សមត្ថកិច្ច របស់លោក បានទាក់ទងទៅម្ចាស់ឃ្លាំង ដើម្បីឱ្យយកឯកសារពាក់ព័ន្ធទាំងឡាយ ប្រគល់ជូនសមត្ថកិច្ច ប៉ុន្ដែស្រាប់តែក្រោយមក ម្ចាស់ឃ្លាំងបានបិទទូរស័ព្ទរហូត មិនដឹងមកពីមូលហេតុអ្វី ។

 

ប្រភពព័ត៌មានពីមន្ដ្រីឃុំអូរមួយរូបបាន ឱ្យដឹងថា ការជួលទីតាំងខាងលើនេះ ម្ចាស់ ឃ្លាំងមិនបានផ្ដល់ព័ត៌មានដល់អាជ្ញាធរមូល ដ្ឋាននោះឡើយ ហើយសូម្បីតែអាជ្ញាធរមូល ដ្ឋានចង់មកពិនិត្យមើល ក៏មិនអនុញ្ញាតឱ្យចូលដែរ៕

 

Photo by DAP-NEWS

 

Photo by DAP-NEWS

 

Photo by DAP-NEWS

 

Photo by DAP-NEWS

 

Photo by DAP-NEWS

 

Photo by DAP-NEWS

 

www.dap-news.com

 

Photo by DAP-NEWS

 

Photo by DAP-NEWS

 

www.dap-news.com

 

www.dap-news.com

 

Photo by DAP-NEWS

 

www.dap-news.com

 

www.dap-news.com

 

Photo by DAP-NEWS

 

Photo by DAP-NEWS

 

www.dap-news.com

 

Photo by DAP-NEWS

 

Photo by DAP-NEWS

 

Photo by DAP-NEWS

 

Photo by DAP-NEWS

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]