ខេត្ត​កំពង់ធំ​ ៖ ​បុរស​ម្នាក់​​ត្រូវ​បាន​កម្លាំង​​សមត្ថ​កិច្ច​ អធិ​ការ​នគរបាល​ស្រុក​បារាយណ៍​​​​ចាប់​ឃាត់​ខ្លួន​​កាល​​ពី​ថ្ងៃទី​២ កក្កដា ២០១២ ​បន្ទាប់​ពី​​ជន​នោះ​បាន​​ធ្វើ​សកម្ម​ភាព​ចាប់​នារី​ម្នាក់​ថើប កាល​ពី​ថ្ងៃ​ទី​​៣០ មិថុនា ២០១២ ​នៅ​ចំណុច​ខាង​ត្បូង​​ភូមិ​ទ្រៀល​ចម្ងាយ​​ប្រមាណ​១.៥០០​ម៉ែត្រ ​ស្ថិត​ក្នុងឃុំ​ទ្រៀល ស្រុក​បារាយណ៍ ​។

​​នារី​រងគ្រោះ​ដែល​ត្រូវគេ​​ប្រទូស​កេរ្តិ៍​ខ្មាស​ មាន​ឈ្មោះ​ ផ.ហ អាយុ​១៧​ឆ្នាំ ​ទីលំនៅ​​​ស្រុក​បារាយណ៍ ចំណែក​ជន​បង្ក​ដែល​​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ឈ្មោះ​ផន ណុច អាយុ​២៥​ឆ្នាំ នៅ​ក្បែរ​ផ្ទះ​នារី​រងគ្រោះ​ គឺ​ជន​នេះ​បាន​ស្ទុះ​​ទៅ​ចាប់​អោប​ថើប​នារី​​វ័យ​ក្មេង ខណៈ​ពេល​កំពុង​ឃ្វាល​គោ​ ។ យោង​​តាម​ចម្លើយ​សារ​ភាពជន​សង្ស័យ​​ប្រាប់​ថា ខ្លួន​បាន​លួច​ស្រឡាញ់​នារី​រង​គ្រោះ​យូរ​មក​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​​ដោយ​ជន​នេះ​មាន​លក្ខណៈ​មិន​គ្រប់​ទឹក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]