កាលីហ្វ័រញ៉ា៖ នាយកប្រតិបត្តិ និងស្ថាបនិក បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក លោក Mark Zuckerberg កំពុងតែពិចារណា ក្នុងការបង្កើតប៊ូតុង “Dislike” ថ្មី នៅពេល ខាងមុខ ឆាប់ៗនេះ ដើម្បីឲ្យអ្នកលេង អាចបញ្ចេញមតិ និងអារម្មណ៍ ដោយសេរី ថែមមួយកម្រិតទៀត។

ថ្លែងនៅក្នុងសាលប្រជុំ នាទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន Facebook កាលពីម្សិលមិញ លោក Mark Zuckerberg បានឆ្លើយតប ទៅនឹងសំណួរថា ហេតុអ្វីបានជាហ្វេសប៊ុក មិនមាន ប៊ូតុង Dislike ថា៖ «អ្នកលេង តែងតែចុច ចូលចិត្ត នៅពេលដែល អ្នកដទៃ បង្ហោះ និងចែកចាយអ្វី ដែលមានប្រយោជន៍ និងគួរឲ្យចាប់អារម្មណ៍។ មិនមែនអ្នកលេងទាំងអស់ សុទ្ធតែមានគំនិត ដូចគ្នានោះទេ ជួនកាលពួកគេ ចង់បង្ហាញ ទស្សនៈផ្សេងគ្នា ចំពោះអ្វីមួយទៀត។ ជាឧទាហរណ៍ ប្រសិនអ្នក លេងម្នាក់ បង្ហោះរឿងក្រៀមក្រំ ដែលកើតមាន ក្នុងជីវិត តើឲ្យអ្នកលេងដទៃ ចុចប៊ូតុង “LIKE” យ៉ាងម៉េច? ហេតុដូចនេះហើយ ទើបប៊ូតុង “Dislike” រឺប៊ូតុង ស្រដៀងគ្នានេះ នឹងបង្កើតឡើង ដើម្បីគោលបំណង ល្អ និងធានាថា មិនមែនសម្រាប់ ម៉ាក់ងាយ ទៅលើ ការបង្ហោះណាមួយឡើយ»។

គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសខាងលើ របស់លោក Mark Zuckerberg នេះ ហាក់ដូចជា ផ្ទុយស្រឡះ ៩០ ដឺក្រេ ពីអតីតនាយក ផ្នែកបច្ចេកវិទ្យា និងជាស្ថានិកប៊ូតុង “Like” លោក Bret Taylor ដែលធ្លាប់និយាយ កាលពីខែតុលាថា ហ្វេសប៊ុក គ្មានថ្ងៃនឹងមាន ប៊ូតុង “Dislike” នោះទេ៕

ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ? គួរតែមានប៊ូតុង “Dislike” នេះ ដែររឺទេ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]