អាមេរិក ៖ យើងដឹងហើយថា មនុស្សមួយចំនួន ចំនាយពេល ហាត់ប្រាណ ដើម្បីឲ្យមាន សុខភាពល្អ ប៉ុន្តែ មនុស្សមួយចំនួនទៀត ហាត់ប្រាណដើម្បី សម្រកទម្ងន់។ យ៉ាងណាមិញ យោងទៅតាមការស្រាវជ្រាវ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ការធ្វើលំហាត់ប្រាណ ជាប្រចាំ គឺអាចធ្វើឲ្យ មនុស្សមួយចំនួន ឡើងទម្ងន់ លើសដើម។

ក្នុងការសិក្សា ស្រាវជ្រាវនេះដែរ គឺអ្នកវិទ្យាសាស្រ្ត បានជ្រើសរើស យកស្រ្តី ៨១នាក់ មកចូលរួម ក្នុងកម្មវិធី លំហាត់ប្រាណ រយៈពេល ៣ ខែ ដែលមានរយៈពេល ៣០ នាទី និង ៣ដង ក្នុងមួយសប្តាហ៍។ អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើល គឺស្រ្តី ៧០ ភាគរយ ឡើងទម្ងន់ ជាងមុន និង មួយចំនួនទៀត នៅតែ មានទម្ងន់ដូចមុន រី ឯ មួយចំនួនទៀត បានស្រកទម្ងន់។ មូលហេតុដែលធ្វើឲ្យ អ្នកទាំងអស់នោះ ឡើងគីឡូ លើសដើម គឺ ក្រុមអ្នកវិទ្យាសាស្រ្ត ប្រចាំ សកលវិទ្យាល័យ Arizona State University ជឿជាក់ថា បណ្តាលមកពី ការញ៉ាំលើសកំណត់ បន្ទាប់ពីហាត់ប្រាណរួច។ ពីព្រោះ ស្រ្តីភាគច្រើន គិតថា បន្ទាប់ពី ហាត់ប្រាណ រួចហើយ ពួកគេនឹង អាចញ៉ាំអាហារ តាមចិត្តដែលចង់។

លោកសាស្រ្តាចារ្យ Gaesser បានឲ្យ ជាយោបល់ថា មនុស្សគ្រប់គ្នា គួរតែធ្វើលំហាត់ប្រាណ ហើយ មុនពេលធ្វើការ ហាត់ប្រាណ ត្រូវថ្លឹងទម្ងន់ ដើម្បីប្រៀបធៀប ថាតើ ការហាត់ប្រាណ របស់អ្នក មានប្រសិទ្ធភាព ប៉ុណ្ណា ប៉ុន្តែ ប្រសិនបើវា មិនប្រែប្រួល អ្វីទាំងអស់ អ្នកគួរតែ ក្រលឡេកមើលរបប អាហារ ដែលទទួលទាន ប្រចាំថ្ងៃ។

គួរបញ្ជាក់ផងដែរ ការហាត់ប្រាណនេះ មិនត្រឹមតែ ជាលំហាត់ប្រាណ សម្រាប់សម្រកទម្ងន់ នោះទេ គឺវា មានអត្ថប្រយោជន៍ ជាច្រើន ដល់សុខភាពទូទៅ របស់មនុស្ស ដូចជា ជួយពង្រឹង ប្រព័ន្ធការពាររាងកាយ , ធ្វើឲ្យបេះដូង មានសុខភាពល្អ និង សម្រួលសុខភាព ផ្លូវចិត្ត៕

រូបតំណាង

ប្រភព ៖ Women’s health

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]