រាជធានីភ្នំពេញ ៖ អតីត​​តារា​ចម្រៀង​​ប្រចាំ​​ផលិត​កម្ម Rock ​នាង​សន សូលីន​កា ​បាន​បាត់​មុខ​ក្នុងវិស័យ​​សិល្បៈ​មួយ​រយៈ​ធំ ខណៈ​ពេល​ដែល​តារា​រូប​នេះ​បាន​បញ្ចប់​​កុងត្រា​​ជា​មួយ​​ផលិត​កម្ម Rock ​និង​ក្រោយ​រៀប​ការ​រួច ។

ក្រោយ​ពី​បាត់​មុខ​មួ​យ​រយ​​ៈ​នេះ​ធ្វើ​ឱ្យ​ប្រិយ​ មិត្ត​​ដែល​ធ្លាប់​​ តែគាំទ្រទឹក​​ដម​សំនៀង​របស់​នាង​​បាន​នាំ​គ្នា​និយាយ​ថា សូលីនកា ​អាច​នឹង​បញ្ចប់​អាជីព​​ចម្រៀង​​របស់​នាង​នៅពេល​ដែល​តារា​រូប​នេះ​ស្ងប់​ ស្ងាត់​​មិន​មាន​​បទ​ចម្រៀង​​ចេញ​ថ្មីៗ ។ ​មហា​ជន​ខ្លះ​និយាយថា ​សន សូលីន​កា ប្រហែល​ជា​បញ្ចប់​ជីវិត​សិល្បៈ ហើយ​ងាក​ទៅធ្វើ​ជា​មេ​ផ្ទះ​វិញ​ បន្ទាប់​ពី​រូប​នាង​បាន​រៀប​ការ​ជិត​២​ឆ្នាំ​មក​នេះ។

​ទាក់​ទិនបញ្ហា​ខាង​លើ​​កោះ​សន្តិ​ភាព​មិន​អាច​ទាក់​ ទង​សុំ​ការ​បំភ្លឺ​​ពី​នាង​សន សូលីន​កា ​បាន​ទេ ព្រោះ​​លេខ​ទូរស័ព្ទ​​របស់​នាង​មិន​អាច​ទទួល​​ការ​​ហៅ​ចូល​។

​ទោះ​ជា​យ៉ាងណា​ បើ​យោង​តាម​ប្រភពព័ត៌​មាន​ពី​អ្នក​ដែល​ស្និត​ស្នាល​ជា​មួយ​សន សូលី​ន​កា បាន​ឱ្យ​ដឹង​ថា សូលីន​កា​មិន​បាន​​ឈប់​ពី​​សិល្បៈ​​ឡើយ គឺ​​គ្រាន់​​តែ​ផ្អាក​​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​​កន្លង​មក​ក៏​ធ្លាប់​​ឮថា នាង​មាន​បំណង​ចង់​ប្តូរ​ផលិត​កម្ម​​ផង​ដែរ ។

កន្លង​មក​សន សូលីន​កា គឺជាតារា​ចម្រៀង​​លេច​ធ្លោ​ម្នាក់​ប្រចាំ​ផលិត​កម្ម Rock ក្នុង​នោះ​បទ​ចម្រៀង​ដែល​ធ្វើ​ឱ្យ​នាង​​ល្បីល្បាញ​​នោះ​តាម​រយៈ​បទ «យំ​មិន​ឆ្អែត»     និង​បទ «អូន​ផឹក​ដើម្បី​បង»។  ​ក្រោយ​មក​ទៀត​នៅ​ឆ្នាំ​២០១១ ​សន សូលីនកា ​រួម​ជា​មួយ​អ្នក​ចម្រៀង​រួម​ក្រុម​ដែល​​មាន​ដូច​ជា​ ម៉ុក​អានីត​ ផន ​នីដា និង​អ៊ុត ចរិយា បាន​ចេញ​អាល់​ប៊ុម​ចម្រៀង​ដែល​មាន​ឈ្មោះថា Rock Elite ​ដែល​វ៉ុល​នេះ​ទទួល​បាន​ការ​គាំទ្រ​គួរ​សម​ពី​សំណាក់​មហា​ជន​តាម​រយៈ​បទ Facebook Lover ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]