លោកអ្នកប្រហែលជាចាំរឿងភាគរបស់ តៃវ៉ាន់ ក្នុងកំឡុងឆ្នាំ ២០០១ ដែលមានចំណងជើងថា ‹ស្នេហា ៤ ដួង› ដែលចំណងជើងដើម គឺ ‹ Meteor Garden› ។ វាជារឿងស្នេហា រវាងស្រីម្នាក់ និង បុរសមួយក្រុមដែលមានគ្នា ៤ នាក់ ហើយក្រុមនោះមានងារថា ‹F4› ។ រឿងនេះមាន ២ វគ្គ ដែលវគ្គទី ២ ចេញនៅឆ្នាំ ២០០២។

តួស្រីរបស់រឿងនោះគឺ Barbie Hsu ឯសមាជិកក្រុម ‹F4› នៅក្នុងរឿងនោះគឺ Jerry Yan (តួឯកប្រុស) - Ken Zhu - Vanness Wu និង Vic Zhou ។

ទោះបីជារឿងនេះបានកន្លងទៅយ៉ាងណាក៏ដោយ នៅក្នុងចិត្តយុវវ័យនៅតែមានការចងចាំនូវរឿងភាគដ៏ល្បីមួយនេះ ។ គួរកត់សំគាល់ដែរថា ក្នុងពេលនោះ ភាពល្បីល្បាញរបស់រឿងនេះ និង ការពេញនិយមទៅលើក្រុមក្នុងរឿងនេះ ក្នុងខារ៉ាអូខេខ្មែរយើងក៏បានប្រើប្រាស់នូវលក្ខណៈរបស់ក្រុមនេះដែរ ដោយថា។

ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ វេបសាយ ឡូយម្ម៉ងបានដាក់ឡើងវិញនូវបទចម្រៀងជាភាសាខ្មែរ របស់រឿងនេះ ។ លោកអ្នកអាចចូលទៅដោនឡូត តាមរយៈលីងខាងក្រោម៖

‹ស្នេហា ៤ ដួង› 

អត្ថបទផ្ដល់ដោយ http://www.loymong.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]