រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបីនាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនទៅសួរនាំ បន្ទាប់ពីប្រើអំពើហិង្សា ដោយយកកាំបិតប័ុងតោ កាប់ប្រហាទៅលើបុរសម្នាក់ បណ្តាលឱ្យរងរបួស រយះក្បាលហូរឈាម ស្រោចខ្លួន ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៨ និង ៣០ នាទីយប់ ថ្ងៃទី១៩ វិច្ឆិកា ២០១៤ នៅចំណុចមុខហាង មនោលក់ទូរស័ព្ទ ផ្ទះលេខ៤៣៣ ផ្លូវ៣១០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់ បឹងកេងកង២ ខណ្ឌចំការមន ។

ជនសង្ស័យមានឈ្មោះ លី ចន្ធូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក រស់នៅសង្កាត់ ស្ទឹងមានជ័យ ហើយបច្ចុប្បន្នស្នាក់នៅ ក្នុងសង្កាត់បឹងកេងកង២ ចំណែកបុរសរងគ្រោះ មានឈ្មោះ ណាក់ អាយុជាង៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ រស់នៅកន្លែងកើតហេតុ ។

យោងតាមប្រភពព័ត៌មានពីសាក្សី ដែលនៅកន្លែងកើតហេតុ បានឱ្យដឹងថា រឿងហេតុនេះផ្តើមចេញ ពីរឿងជនសង្ស័យ យកទូរស័ព្ទទៅបញ្ចាំ តែម្ចាស់ហាងមិនទទួល។ សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនសង្ស័យ ដែលមានអាការៈ ដូចស្រវឹងស្រាបន្តិច និង បែកថ្នាំបន្តិច បានយកទូរស័ព្ទ ណូគៀរ ចុចពិលមួយគ្រឿង យកមកបញ្ចាំ នៅហាងលក់ទូរស័ព្ទ របស់ជនគ្រោះ ពេលនោះជនរងគ្រោះ បាននិយាយថា << ល្ងាចបិទហាងហើយ អត់ទទួលបញ្ចាំទេ >> ពេលនោះក៏មាន ការឈ្លោះប្រកែក ឌឺដងពាក្យសម្តីគ្នា រវាងបុរសរងគ្រោះ និងយុវជនសង្ស័យ ។ ខណៈប្រកែកគ្នា បានមួយសន្ទុុះ យុវជនសង្ស័យបាននិយាយ ទៅកាន់បុរសរងគ្រោះថា << នៅចាំទីនេះហើយ កុំទាន់ទៅណា ខ្ញុំទួរស័ពហៅ មិត្តភក្តិមកសិន >> ហើយយុវជនសង្ស័យ ក៏បានទូរស័ព្ទហៅមិត្តភក្តិ ។ គ្រាន់តែទូរស័ព្ទ បានមួយសន្ទុះ គេឃើញយុវជនពីរនាក់ បានមកដល់ កន្លែងកើតហេតុ និងបានដក កាំបិតប័ុងតោ កាប់ប្រហារក្បាល បុរសរងគ្រោះ ចំនួន៣កាំបិត បណ្តាលឱ្យរយះ ហូរឈាមស្រោចខ្លួន ហើយគេឃើញ បុរសរងគ្រោះព្យាយាម ប្រតាយប្រតប់ ជាមួយក្រុមជនសង្ស័យ រហូតអាចវាយបក ទៅលើយុវជន ដែលសមត្ថកិច្ច ចាប់ខ្លួនខាងលើ បណ្តាយឱ្យបែកក្បាល ហូរឈាមដូចគ្នា ។ អ្នករត់ម៉ូតូឌុប ដែលឃើញហេតុការណ៍ បាននាំគ្នាដេញវាយ ក្រុមយុវជនសង្ស័យ ធ្វើឱ្យយុវជនពីរនាក់ ដែលមិត្តភក្តិទូរស័ព្ទ ហៅមកជួយនោះនាំគ្នា រត់គេចបាតជើងសព្រាត ។

យុវជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបាននោះ បានឆ្លើយបដិសេដថា ខ្លួនជាជនរងគ្រោះ ហើយរូបគេមិនបាន កាប់បុរសរងគ្រោះ ដែលជាម្ចាស់ហាងនោះទេ។ អ្នកយកព័ត៌មាន បានព្យាយាមចុះយក ព័ត៌មានពីបុរសរងគ្រោះដែរ តែទទូលមិនបាន ដោយសារបុរសរងគ្រោះ ត្រូវមិត្តភក្តិជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ បាត់ហើយ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]