បរទេស៖ ជាការពិតណាស់ ការបរិភោគ នំប៊ីស្គីត (Biscuits) និងនំខេក ច្រើនពេក អាចធ្វើឲ្យអ្នក ឆាប់ធាត់ជ្រុល និង មានបញ្ហាសុខភាព ផ្សេងទៀត តែនេះមិន គ្រប់គ្រាន់ឡើយ ព្រោះថា ពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានរកឃើញ ផលប៉ះពាល់ថ្មី មួយទៀត ដែលបានមកពី ការបរិភោគប្រភេទ នំទាំងនោះ។

យោងតាមរបាយការណ៍ ដែលបានមកពី ក្រុមអ្នកវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា បានឲ្យដឹងថា ការបរិភោគ នំប្រភេទទាំងនេះ អាចប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ទៅដល់ ការចងចាំ របស់មនុស្ស នេះមានន័យថា ការចងចាំ របស់មនុស្ស ដែលចូលចិត្ត បរិភោគនំទាំងនេះ នឹងចុះខ្សោយ ជាលំដាប់ទៅ តាមអាយុកាល របស់គេ (កាន់តែចាស់ កាន់តែឆាប់ ភ្លេចភ្លាំង)។

មូលហេតុដែល ធ្វើឲ្យមានការ ប៉ះពាល់ខ្លាំងបែបនេះ គឺដោយសារនំ ប្រភេទទាំងនោះ បានផ្ទុកនូវ សារធាតុប្រេងអ៊ីដ្រូសែន ដែលវាត្រូវបាន ប្រើប្រាស់ សម្រាប់រក្សា ក្លិន, ពណ៌, រសជាតិ និងរូបរាងនំ ឲ្យបានយូរ ហើយវាជា សារធាតុគីមីមួយ ដែលអាចបំផ្លាញ សុខភាពរបស់មនុស្ស យ៉ាងខ្លាំងផងដែរ ដូចជាធ្វើឲ្យ ឆាប់ធាត់, មានរោគបេះដូង, និងប៉ះពាល់ទៅដល់ សមត្ថភាពខួរក្បាល របស់មនុស្សជាដើម។

លោក Dr. Beatrice Golomb អ្នកដឹកនាំក្រុម ស្រាវជ្រាវមួយនេះ ដែលមកពី មហាវិទ្យាល័យ វេជ្ជសាស្រ្ត San Diego នៃសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា បាននិយាយថា “ថ្វីត្បិតតែ សារធាតុប្រេង នេះអាចរក្សា នំឲ្យមានគុណភាព បានយូរមែន តែវាបានប៉ះពាល់ យ៉ាងខ្លាំងដល់ សុខភាពមនុស្ស។ ដូច្នេះប្រសិនបើ អ្នកអាចកាត់បន្ថយ ឬក៏ជៀសវាង ពីនំប្រភេទទាំងនេះបាន នោះអ្នកនឹងអាច មានសុខភាពល្អ ជៀសផុតពី ជំងឺកំណាចជាច្រើន និងអាចរស់នៅ បានយូរទៀតផង”។

នេះគឺជា ការរកឃើញ ក៏ដូចជាការ ព្រមានថ្មីមួយទៀត របស់ក្រុមអ្នកវិទ្យាសាស្រ្ត ចំពោះការ បរិភោគប្រភេទ នំប៊ីស្គីត និងនំខេក ដែលត្រូវបានមនុស្ស ជាច្រើនចូលចិត្ត ទទួលទានវា ហើយមនុស្សមួយ ចំនួនបាន ជ្រើសរើសយកនំ ទាំងនេះមក បរិភោគជំនួស បាយទៀតផង ដែលនេះជា បញ្ហាប៉ះពាល់ដល់ សុខភាពយ៉ាងធ្ងន់ធ្ងរមួយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]