រាជធានីភ្នំពេញ ៖ ​បន្ទាប់​ពី​លេច​ឮ​នូវ​ព័ត៌​មាន​ជា​បន្ត​បន្ទាប់​​​ស្តីពី​ការ​​ប្រេះឆា​ក្នុងរង្វង់​គ្រួសារ​​របស់​លោក​សាពូន​មីដាដា ​និង​ភរិយា​នាង​សឿ សុធារ៉ា ​នោះ​ តារា​ចម្រៀង​​ល្បី​​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស​​លោក​សាពូន​មីដាដា បាន​ចេញ​មុខ​មក​​ធ្វើ​ការ​បដិ​សេធ​​ចោល​ទាំង​ស្រុង​នូវ​ព័ត៌​មាន​ដែល​បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​មក​​នេះ។

​ឆ្លើយ​តប​ជា​មួយ​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​​លោក​សាពូន​មីដាដា​បាន​បញ្ជាក់ថា ​បច្ចុ​ប្បន្ន​លោក​​ និង​ភរិយា​​នៅ​តែ​មាន​ភាព​ល្អូក​ល្អិន​នឹង​គ្នា​ដដែល​ ពោល​គឺ​មិន​មាន​ការ​ថ្នាំង​ថ្នាក់​ណា​មួយ​​ដូច​ដែល​សារ​ព័ត៌​​មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នោះ​ឡើយ ។ ​លោក​បន្ត​ថា ​ព័ត៌​មាន​​នៃ​ការ​លេច​ឮ​ថា ​លោក​និង​ភរិយា​​បាន​បែក​បាក់គ្នា​នោះ​លោក​មិន​ដឹងថា គេ​បានមក​ពី​ណា​នោះ​ទេ ហើយ​​ជា​រឿយៗ​លោក​តែង​តែ​​បាន​ធ្វើ​ការ​បដិសេធ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា