ឈីលី៖ គំនិតច្នៃប្រឌិត ដ៏អស្ចារ្យមួយដែល បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលនោះ គឺបានមកពី ក្រុមនិស្សិតផ្នែក វិស្វកម្ម ចំនួនបីនាក់ ដែលពួកគេ បានរកឃើញ នូវវិធីថ្មីស្រឡាងមួយ ក្នុងការបង្កើត ឧបករណ៍សម្រាប់ ថែរក្សានិងការពារ កង់ពីការលួច របស់ចោរបាន យ៉ាងមានសុវត្ថិភាព បំផុត។

ឧបករណ៍មួយនេះ ត្រូវបានគេហៅថា Yerka ជាដែកបំពង់ពីរ ដែលមានគ្រោង ភ្ជាប់ទៅនឹងតួកង់ សម្រាប់ធ្វើការ ចាក់សោរុំព័ទ្ធ ជាមួយនិងបង្គោល (ឧទាហរណ៍ បង្គោលនៅតាមផ្លូវ) ហើយវាគឺជាវិធី ដែលមានសុវត្ថិភាព បំផុតក្នុងការថែរក្សា កង់របស់លោកអ្នក ដើម្បីឆ្លើយតប ទៅនឹងករណីបាត់កង់ ជាច្រើនលើក ជុំវិញពិភពលោក។

យោងតាមប្រភព របាយការណ៍ បានឲ្យដឹងថា ឧបករណ៍មួយនេះ ត្រូវបានបង្កើត ឡើងដោយនិស្សិត សញ្ជាតិឈីលី ចំនួន៣នាក់ ដែលមានឈ្មោះថា Juan Jose Monsalve, Cristobal Cabello, និង Andres Roi។ Juan បាននិយាយថា “ក៏ព្រោះតែ មិត្តភក្តិរបស់ខ្ញុំគឺ Andres បានបាត់កង់ របស់គេ ២លើក រួចមកហើយនោះ ទើបពួកយើងបាន ពិភាក្សាគ្នា ដើម្បីបង្កើតនូវវិធី ក៏ដូចជាឧបករណ៍ ដើម្បីការពារកង់ របស់យើងឲ្យមាន សុវត្ថិភាព កុំឲ្យចោរលួច បានទៀត និងព្រមទាំង ដើម្បីបំបាត់រាល់ការ ព្រួយបារម្ភរបស់ មនុស្សជាច្រើនក្នុងការ ទុកដាក់កង់ របស់គេ ទើបថ្ងៃនេះយើង បានសម្រេចក្នុង ការបង្កើត Yerka នេះឡើង”។

ចុះប្រិយមិត្តវិញ ចង់បានវា ដើម្បីការពារ កង់របស់អ្នក ដែរឬទេ?

ចង់ដឹងថាតើ ឧបករណ៍នេះ ប្រើរបៀបម៉េច សូមទស្សនា វីដេអូខាងក្រោម៖

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]