ការបែកញើស ជាលក្ខខណ្ឌ ធម្មជាតិដែល រាងកាយមនុស្ស គ្រប់រូប ត្រូវតែ មានការបញ្ចេញ ញើសនិង ជាតិពុលចេញ ពីរាងកាយ ប៉ុន្តែ ប្រសិនបើ អ្នកមាន អាការៈ និង បែកញើសច្រើន ខុសពីគេ នោះ អ្នកអាច នឹង កើតជំងឺបែក ឬ ហូរញើស ខុសប្រក្រតី ដែលពាក្យ បច្ចេក ទេស ហៅថា Hyperhidrosis ដែល ធ្វើឲ្យអ្នក បែកញើស ច្រើន ខណៈពេលមនុស្ស ដទៃបែក ញើសធម្មតា ហើយអាការៈនេះ អាចធ្វើឲ្យ មានភាពខ្មាសអៀន នឹងអ្នកដទៃ និង មានអារម្មណ៍ មិនមានផាសុកភាព ជាដើម ។ ប៉ុន្តែ សម្រាប់ថ្ងៃនេះ ខ្មែរឡូត នឹងបង្ហាញ នូវ វិធីសាស្ត្រងាយ មួយចំនួន  អាចជួយបញ្ឈប់នូវ អាការៈបែកញើសខុស ប្រក្រតីដូចខាងក្រោមនេះ ៖

១. ប្រើប្រាស់ទឹកខ្មេះធម្មជាតិ៖ យក ទឹកខ្មេះធម្មជាតិ២ស្លាបព្រា កាហ្វេ លាយជាមួយ ទឹកខ្មេះធ្វើពីផ្លែប៉ោម មួយស្លាបព្រាកាហ្វេ ហើយ ពិសា វា ៣ដង ក្នុងមួយថ្ងៃ ដោយពិសា ៣០ នាទី មុនឬ ក៏អាចក្រោយពី ពិសាអាហារ រួចហើយ ។ ឬ វិធីសាស្ត្រមួយទៀត អាចក្រណាត់ត្រាំ ក្នុងទឹកខ្មេះ ហើយបន្ទាប់ មកយក ជូតនៅ លើខ្លួនឬត្រង់បាតដៃ ឬ ជើង ដែលមានការ បែកញើស ខុសប្រក្រតី ក៏បានដែរ។

២. ទឹកផ្លែប៉េងប៉ោះ៖  ទឹកអាចសាកល្បង កិនផ្លែប៉េងប៉ោះ ស្រស់ៗ យកទឹកមកពិសា ឲ្យបានរយៈពេល មួយសប្តាហ៍ ហើយប្រសិនជាមាន លទ្ធផលអ្នកអាចបន្តពិសា ទឹកប៉េងប៉ោះ ដើម្បីព្យាបាល ការ បែកញើសខុសប្រក្រតីនេះ ។

៣. ពិសាទឹកតែបៃតង៖  ពិសាទឹកតែ បៃតង ក៏អាចជារូបមន្តដ៏ ងាយស្រួលមួយ ក្នុងការ ព្យាបាល ការ បែកញើសខុសប្រក្រតី ផងដែរ ។ ដោយសារតែ តែសម្បូរដោយ សារជាតិ ម៉ាញ៉េស្យ៉ូម និងវីតាមីន B ដូច្នេះ វា អាចជួយ កាត់បន្ថយ នូវ ការបែកញើស បានផងដែរ ។

៤. ដំឡូងបារាំង ៖ នេះជាវិធីសាស្ត្រ ងាយស្រួលអាចធ្វើនៅ ផ្ទះ ដោយងាយ ដោយ គ្រាន់តែ យក ដំឡូង បារាំង មក ចិតជា ចំណិតៗ និង លាងឲ្យ ស្អាត  រួចហើយ ញី និងដុស ត្រូវក្លៀក ឬ កន្លែងណាដែល បែកញើសច្រើន ខុសប្រក្រតី វាក៏អាចកាត់បន្ថយ ការបែកញើសច្រើនផងដែរ ។

៥. ម្សៅមី និង ទឹកសូដា៖ ដើម្បីបំបាត់ ការហូរញើសខុសច្រើន នៅលើខ្លួន ជាពិសេស ត្រង់ក្លៀក តែម្តង អ្នក អាចអនុវត្តន៍ដោយ យកម្សៅ មី មកលាយជាទឹកសូដា ហើយយកមក លាប ត្រង់ ចន្លោះក្លៀក អាចទុកពី ១៥ ទៅ ៣០នាទី បន្ទាប់មក អ្នកអាច លាងសំអាតចេញវិញ ។

៦. ប្រេងដូង ៖ អ្នកក៏អាចយក ប្រេងដូង មកលាបជាមួយ និង ប្រេងទេពីរូ ហើយយក មកលាប នៅត្រង់ លើខ្លួន របស់អ្នក ត្រង់កន្លែង ដែលឆាប់ និង ងាយ បែកញើស ដែលវា ក៏អាចកាត់បន្ថយ ការងាយ បែកញើសបានផងដែរ ។

៧. ប្រេងដើមតែ៖ អ្នកអាចរក ប្រេងដែលធ្វើពីរុក្ខជាតិតែ ក៏អាចយកលាប ដើម្បីបំបាត់ អាការៈ បែកញើស ខុសប្រក្រតី ផងដែរ ។

៨. ផ្លែទំពាំងបាយជូរ៖ ការពិសា ផ្លែទំពាំងបាយជូរជារៀងរាល់ថ្ងៃ ក៏អាចជួយ បំបាត់បញ្ហាដែល បណ្តាលឲ្យ បែកញើស ច្រើនបានដែរ ។ដោយសារ ផ្លែទំពាំងបាយជូរ មានសារធាតុប្រឆាំង នឹងអុកស៊ីតកម្ម ហើយវា អាចធ្វើឲ្យ សីតុណ្ណភាពក្នុង រាងកាយរបស់អ្នក មានតុល្យភាព បានល្អ។

៩. អំបិល៖ អ្នកក៏អាចអនុវត្តន៍ វិធីសាស្ត្រមួយទៀត ដោយយក អំបិលមួយស្លាបព្រា និង លាយជា ទឹកក្រូចឆ្មា ហើយ អាចយកមក ម៉ាស្សា នៅ លើដៃ ឬ ជើង ដែលតែងតែបែកញើស ខុសប្រក្រតី ជាប្រចាំ។ ការអនុវត្តន៍បាន នេះក៏ជាវិធីព្យាបាល ក្នុងការ បំបាត់ ការបែកញើស ច្រើន របស់អ្នកបាន ។

យ៉ាងណាមិញ ក៏មានការណែនាំ មួយចំនួន អ្នកគួរតែជៀសវាង ដើម្បីកុំឲ្យ កើតមានការបែកញើស ច្រើនដូចប្រក្រតី ដូចជា ៖

- ព្យាយាមពិសា ទឹកឲ្យបានច្រើន

- មិនត្រូវធ្វើឲ្យខ្លួនឯង ស្ថិតនៅក្នុងអារម្មណ៍ស្ត្រេស៍ តានតឹង ច្រើនហួសកំណត់នោះទេ

- ព្យាយាមបញ្ឈប់ពិសា ភេសជ្ជៈមាន ជាតិ កាហ្វេអ៊ីន និងជាតិអាល់កុល និង ឈប់ជក់បារី

- ជៀសវាង ការងូត ទឹកក្តៅ

- ជៀសវាង ពិសាអាហារ មានជាតិ ស្ករច្រើន , ជូត និងហឹល ខ្លាំង

- ព្យាយាមស្លៀកបំពាក់ ដែលមិនងាយធ្វើឲ្យ ងាប់បែកញើស ដូចជាក្រណាត់ ធ្វើកប្បាសសុទ្ធ ជាដើម និងពាក់ សំលៀកបំពាក់ ដែលមិន តឹងពេក ៕

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]