អង់គ្លេស៖ កាលពីពេលថ្មីៗនេះ Guinness ដែលត្រូវបានគេ ស្គាល់ថាជា ស្ថាប័នផ្តល់ នូវ កំណត់ត្រា និងឯតទគ្គកម្ម នានា នៅលើ ពិភពលោក បាន រៀបចំ នូវពិធីប្រមូលផ្តុំ ម្ចាស់កំណត់ត្រា ទាំងអស់ នៅក្នុង ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយអ្វី ដែលទាក់ទាញ ចំណាប់អារម្មណ៍ អ្នកចូលរួមក៏ ដូចជា សារពត៌មាន ខ្លាំងជាង គេនោះគឺ ជំនួបដ៏កម្រ រវាង មនុស្ស ដែលជា ម្ចាស់កំណត់ត្រា បុរសដែលមាន កំពស់ខ្ពស់ជាងគេ នៅលើលោក និងមនុស្សម្នាក់ទៀត ដែលជាម្ចាស់ កំណត់ត្រា បុរសដែលទាប ជាងគេ នៅលើលោក។

បុរសឈ្មោះ Sultan Kösen ជាម្ចាស់ឯតទគ្គកម្មបុរស ខ្ពស់ជាងគេនៅលើលោក ជាមួយ នឹងកំពស់ ២ ម៉ែត្រនិង ៤៣ សង់ ទីម៉ែត្រ រីឯលោក Chandra Dangi ម្ចាស់ ឯតទគ្គកម្ម បុរសទាប ជាងគេ លើលោក មានកំពស់ត្រឹម ៥៤.៦១ សង់ទីម៉ែត្រ ប៉ុណ្ណោះ។ ពួកគេទាំង២ បានមក ស្វាគមន៍ ចាប់ដៃគ្នា នៅមុខ សភាជាតិ អង់គ្លេស ដើម្បីឲ្យអ្នកកាសែត ជាច្រើន នាក់ផ្តិត យករូបភាព របស់ពួកគេ នៅពិធី ជួបជុំម្ចាស់ កំណត់ត្រា Guinness ជុំវិញពិភពលោក ក្នុងខួប គម្រប់ទី ៦០ ឆ្នាំ។

លោក Kösen វ័យ៣១ ឆ្នាំមកពីទីក្រុង Ankara ប្រទេសទួរគី ក្លាយជាម្ចាស់ កំណត់ត្រាបុរស ខ្ពស់ ជាង គេនៅ ក្នុងឆ្នាំ ២០០៩ បន្ទាប់ពីបាន បំបែកកំណត់ ត្រាចាស់របស់ បុរសជនជាតិចិន ឈ្មោះ Xi Shun ដែលមាន កំពស់ ជាង ២.១៣ ម៉ែត្រ។ Kösen ដែលមានមុខរបរ ជាកសិករ បានកាប់កាប់នូវ កំណត់ត្រា ២ផ្សេងទៀត របស់ Guinness ផងដែរ ដែលទី១ គឺមនុស្ស ដែលមាន ប្រអប់ដៃ ធំជាងគេ (២៨ សង់ទីម៉ែត្រ) ដែលគេវាស់ពី កដៃ ទៅចុងម្រាម ដៃកណ្តាល។ ទី២ គឺគាត់ ជាម្ចាស់ កំណត់ត្រា មនុស្សដែល មានប្រអប់ជើង ធំជាងគេ ដោយមាន ប្រវែងជាង ៣៥ សង់ទីម៉ែត្រ។

ងាកមកលោក Dangi ឯណេះវិញ គឺគាត់រស់នៅ ក្នុងភូមិមួយ ឈ្មោះ Reemkholi ចំងាយប្រមាណ ៥៣៩ គីឡូ ម៉ែត្រ ភាគអាគ្នេយ៍ ទីក្រុង Kathmandu ប្រទេស នេប៉ាល់។ គាត់ជាបុរស ដែលទាប ជាងគេ នៅលើលោក ជាមួយ នឹង កំពស់ជាង ៥៤.៦១ សង់ទីម៉ែត្រ ដែលស្មើនឹង កំពស់ ទឹកសណ្តែក ៦ កំប៉ុង តំរៀប លើគ្នា។ គាត់បានយកឈ្នះម្ចាស់ កំណត់ត្រា ចាស់ មកពីប្រទេសឥណ្ឌា គឺលោក Gul Mohammed ដែលមាន កំពស់ ៥៧.១៥ សង់ទីម៉ែត្រ៕






ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]