ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាររថយន្តមួយគ្រឿងម៉ាក RANGE ROVER ដែលបើកបរ ដោយបុរសម្នាក់មានឋានៈជាឯកឧត្តមបើកបុកពេញ ទំហឹង កាលពីវេលា ម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី៥ វិច្ឆិកា ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ៨៧-៨៨ ស្ថិតក្នុងភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ជនរងគ្រោះដែលស្លាប់ត្រូវគេស្គាល់ឈ្មោះញ៉ែម អូន ហៅរាជ អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិទី៤ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច រីឯអ្នកបើកបរ រថយន្តបង្កឈ្មោះស៊ុន ឆាយ ភេទប្រុស អាយុ ៥០ឆ្នាំ មានឋានៈជា ឯកឧត្តម រស់នៅរាជធានីភ្នំពេញ ។

ប្រភពពីសាក្សីនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ ជិះម៉ូតូធុន សេ១០០ កូរ៉េ ពណ៌ក្រហម អត់ស្លាក លេខឆ្លងផ្លូវពីត្បូងទៅជើង ខណៈឆ្លង ដល់ចិញ្ចើម ខាងជើង ស្រាប់តែរថយន្ត មួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២Y១២១៣ ធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិចមក ដល់បុកពេញទំហឹង បណ្តាលឱ្យប៉ើង ជនរងគ្រោះទៅលើ ហើយធ្លាក់មក វិញបាក់.កស្លាប់ ភ្លាមៗនៅនឹង កន្លែងតែម្តង។

ប្រភពបន្តថា ក្រោយបង្កហេតុរួចអ្នកបើករថយន្តមិនបានឈប់ទេ គឺបានបន្ថែមល្បឿនបើករត់គេច ទៅទិស ខាងលិច ដោយអូសម៉ូតូជនរ ងគ្រោះទៅជាប់ ជាមួយក្នុងចម្ងាយ២០ ម៉ែត្រទើប ឈប់ ហើយការឈប់ នេះគឺដោយសារ តែមាន ប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញ តាមជាប់ពីក្រោយ ម្យ៉ាងទៀត ដោយសារ ម៉ូតូជាប់ ពីក្រោម រថយន្តផង ទើប អ្នកបើកបរឈប់ រថយន្ត ហើយរត់រកសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ។

លោកសែម សារិទ្ធ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តបានឱ្យកោះ សន្តិភាពដឹងថា ករណីនេះ ភាគីរថយន្តបាន ព្រមសងសំណងទៅភាគីជនរងគ្រោះចំនួន១.៥០ ០ដុល្លារដើម្បី បញ្ចប់រឿង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]