បាល់ទាត់៖ កាលពីថ្មីៗនេះ មានលេចចេញនូវ ព័ត៌មានដ៏រសើបមួយ ពាក់ព័ន្ធនឹងក្រុមបិសាចក្រហម Man UTD ខិតជិតក្នុងការនាំយក កីឡាករថ្លៃបំផុត នៅលើពីភពលោក Gareth Bale ពីកីឡាដ្ឋាន Santiago Bernabeu របស់ក្រុម Real Madrid មកកាន់ទឹកដី ប្រទេសអង់គ្លេស សារជាថ្មីម្តងទៀត។

ក្រុមបិសាចក្រហម Man UTD បានកំណត់កីឡាករ Bale ជាមុខព្រួញសំខាន់ ក្នុងរដូវកាលដោះដូរ កីឡាករនាខែមករា ខាងមុខនេះ ដោយហ៊ានជះលុយប្រមាណ ៩០ លានផោន និងប្រាក់ខែ ៣ សែនផោន ក្នុងមួយសប្តាហ៍ ដើម្បីនាំយកខ្សែប្រយុទ្ធស្លាបឆ្វេងម្នាក់នេះ មកកាន់ទឹកដី Old Trafford។

ជាការឆ្លើយតប ក្រុមអធិរាជ-ស Real Madrid ក្រោមការដឹកនាំ របស់គ្រូបង្វឹក លោក Carlo Ancelotti ហាក់ដូចជាបើកភ្លើងខៀវ ព្រមលក់កីឡាករនេះ ដោយសារតែសង្កេតឃើញ ទម្រង់លេង របស់ Isco ហាក់ដូចជាឡើងកូដជាខ្លាំង ដែលអាចជំនួសកន្លែង កីឡាករសញ្ជាតិវ៉ែលមួយនេះ។

គួរបញ្ជាក់ផងដែរថា Bale ត្រូវបាន Real Madrid ទិញយកពី ក្រុម Tottenham Hotspur កាលពីឆ្នាំ ២០១៣ កន្លងទៅ ក្នុងទំហំទឹកប្រាក់ ១០០ លានអឺរ៉ូ ស្មើនឹងជាង ៨៥ លានផោន ដោយបង្ហាញវត្តមានឲ្យ ក្រុមអេស៉្បាញមួយនេះ បាន ៣៤ ប្រកួតក្នុងលីក និងរកបាន ១៩ គ្រាប់៕


ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]