អង់គ្លេស៖ មូលហេតុ ដែលនាំឲ្យ កីឡាការិនីបាល់ទាត់មួយរូប របស់ក្លឹប West Ham United ឈ្មោះ Katie Sheppard ធ្វើអត្តឃាត ចង-ក សំលាប់ខ្លួនកាលពី ពេលកន្លងមក ត្រូវបាន ក្រុមអ្នកស៊ើបអង្កេត ទំលាយឲ្យដឹងហើយ គឺដោយសារតែ នាង Katie Sheppard វ័យ២០ឆ្នាំ ដែល ស្រលាញ់ ស្រីដូចគ្នា ខឹងនឹងមិត្តស្រី របស់នាង ដែលបដិសេធ ហើយព្យាយាមលាក់ ទំនាក់ទំនងស្នេហា របស់ពួកគេ មិនឲ្យឪពុកម្តាយដឹង។

ខ្សែបំរើក្លឹប West Ham ខាងលើ ត្រូវបានម្តាយរបស់នាង ប្រទះឃើញស្លាប់ កាលពីខែកក្កដា កន្លងទៅ នៅក្នុងផ្ទះ នាតំបន់ Sidcup ភាគអាគ្នេយ៍ ទីក្រុងឡុងដ៍។ នៅក្នុងសវនាការ លើករណី ធ្វើអត្តឃាតនេះ លោក Alex Giacomazzi ដែលជាអ្នកស៊ើបអង្កេត បាននិយាយថា ក្រោយពេល ដែល Katie ធ្វើអត្តឃាត គាត់បានស៊ើបដឹងថា កីឡាការិនី Katie គឺស្រលាញ់ស្រីដូចគ្នា ដោយសង្សារ របស់នាង មានឈ្មោះ Nancy Richardson ហើយគ្រួសារ និងមិត្តភក្តិ មួយចំនួនរបស់ Katie ក៏បានដឹងរឿងនេះដែរ។

ចំនែកនាង Richardson ជាមិត្តស្រីរបស់ កីឡាការិនី Katie ឯណេះវិញ បានសារភាពថា មុនពេល Katie សំលាប់ខ្លួន គឺទំនាក់ទំនងស្នេហា របស់ពួកគេ មានបញ្ហាច្រើនណាស់។ Katie ខឹងដោយសារ តែនាងមិនបាន ប្រាប់ឪពុកម្តាយ ពីទំនាក់ទំនងស្នេហារបស់ពួកគេ។ កំណត់ហេតុ របស់ពេទ្យ បានបង្ហាញថា កីឡាការិនី Katie បានប្រើប្រាស់ ថ្នាំផ្លូវចិត្ត (antidepressant) អស់ជាង មួយឆ្នាំ មុនពេល ការស្លាប់របស់នាង តែទោះជាយ៉ាងណា ក៏ដោយ គេមិនបានប្រទះឃើញ ភស្តុតាង ពីថ្នាំនេះ មាននៅ សេសសល់ នៅបន្ទប់របស់នាងនោះទេ។

គូសបញ្ជាក់ផងដែរថា កីឡាការិនីបាល់ទាត់ Katie Sheppard គឺជាអតីត កីឡាការិនី ក្លឹបបាល់ទាត់ Charlton Athletic ហើយនាង បានផ្ទេរ មកលេងឲ្យ ក្រុមបាល់ទាត់ ស្រ្តីរបស់ក្លឹប West Ham បាន ២រដូវកាលមកហើយ។ នាងបានចាត់ទុក កីឡាករ Scott Parker ដែលជា ខ្សែបំរើក្លឹប West Ham ផ្នែក បុរសគឺជានិមិត្តរូប ហើយការមកធ្វើជា កីឡាការិនី បាល់ទាត់នេះ គឺដោយសារ មានការជំរុញ និង លើក ទឹកចិត្ត ពីសំណាក់ ឪពុកនាង ដែលជាអ្នកគាំទ្របាល់ទាត់ ម្នាក់ដ៏ងប់ងល់៕

កីឡាករ Scott Parker ដែលជានិមិត្តរូបរបស់កីឡាការិនី Katie Sheppard


មិត្តភក្តិ និងអ្នកគាំទ្រយកកម្រងផ្កា មកដាក់ដើម្បីរលឹកវិញ្ញាណក្ខន្ធ កីឡាការិនី Katie Sheppard

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]