ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ នៅក្នុងបរិវេណវត្ដនិរោធ អ្នក ស្រី វ៉ាន់ ដានី អាយុ៥៩ឆ្នាំ ស្នាក់នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ បានតូចចិត្ដនឹង អាជ្ញាធរខណ្ឌមានជ័យ ដែលបានចាប់ឃាត់ រថយន្ដដឹកខ្សាច់របស់គាត់ចំនួន៤គ្រឿង ដែលបើកឆ្លងកាត់ស្ពានព្រះមុនីវង្ស ហើយ បាន យកទៅទុកនៅក្នុង បរិវេណវត្ដនិរោធ មួយយប់ ដើម្បីត្រួតពិនិត្យច្បាប់អនុញ្ញាត កាលពីយប់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១២ ។

លោកស្រី វ៉ាន់ ដានី ត្រូវជាម្ដាយរបស់ តារាភាពយន្ដអ្នកនាង ចន ច័ន្ទលក្ខិណា បាន រៀបរាប់ទាំងទឹកភ្នែករហាមនៅចំពោះមុខ លោក ហៀក ចាន់ លាង អភិបាលរងខណ្ឌ មានជ័យថា “ខ្ញុំមិនអាងអំណាចអ្នកណាទេ ខ្ញុំដល់ក ខ្ញុំឆ្អែតចិត្ដពេក រកស៊ីមិនបាន ធ្វើអី ក៏មិនកើត ទោះមាន ច្បាប់ក៏ដោយ ខ្ញុំមិន ដែលទៅឈ្លោះជាមួយសមត្ថកិច្ចណាទេ គឺ ឱនលំទោនជាមួយសមត្ថកិច្ចរហូតឡានខ្ញុំ មាន ច្បាប់ទាំងអស់ គ្មានឡានគ្មានច្បាប់នោះទេ មុន នឹង ខ្ញុំមក ខ្ញុំបានទូរស័ព្ទទៅសុំការអនុញ្ញាត ពីលោក ហៀក ចាន់លាង ដែរ ហើយ លោក ថា បើអ្នកស្រីមានច្បាប់ អញ្ជើញមកចុះ” ។

អ្នកស្រី វ៉ាន់ ដានី បានបន្ដថា “តើខ្ញុំធ្វើ យ៉ាងម៉េចទៀត បើខ្ញុំមានច្បាប់ទាំងអស់ ហើយនោះ តើឱ្យខ្ញុំធ្វើអីទៀត ដែលអាជ្ញាធរ ចាប់ឡានយកមក ទុកចោល ឱ្យខាតមុខរបរ រកស៊ីនេះ ?”។

លោក ហៀក ចាន់លាង អភិបាលរង ខណ្ឌ បានមានប្រសាសន៍ថា អាជ្ញាធរមូល ដ្ឋានទទួលភារកិច្ចពីថ្នាក់លើចាប់រថយន្ដដឹកដីរថយន្ដដឹកខ្សាច់ សួរនាំត្រួតពិនិត្យរកច្បាប់ ទម្លាប់សិន បើមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយនោះ នឹងអនុញ្ញាតឱ្យធ្វើចរាចរណ៍បាន តែបើគ្មានច្បាប់ គឺត្រូវ បញ្ជូនទៅស្នងការរាជ ធានីភ្នំពេញ ដើម្បីធ្វើការផាកពិន័យទៅតាម ច្បាប់។ ចំណែករថយន្ដរបស់អ្នកស្រីវ៉ាន់ ដានី មានច្បាប់អនុញ្ញាត ឱ្យត្រឹមត្រូវពីសាលា រាជធានីភ្នំពេញ គឺបានអនុញ្ញាតឱ្យធ្វើចរា ចរណ៍។

លោក ហៀក ចាន់លាង អភិបាលរង ខណ្ឌមានជ័យ ដែលបានដឹកនាំកម្លាំងចុះចាប់ រថយន្ដដឹកខ្សាច់ដែលបើកឆ្លងកាត់ស្ពានព្រះ មុនីវង្ស បាន មានប្រសាសន៍ថា ដោយអនុវត្ដ តាមគោលការណ៍របស់សាលារាជធានីភ្នំពេញ និងយោងតាមការណែនាំរបស់លោក កែប ជុតិមា អភិបាល រាជធានីភ្នំពេញ គឺណែ នាំទៅតាមលិខិតអនុញ្ញាត ដែលសាលារាជ ធានីភ្នំពេញបានផ្ដល់ជូន គឺអាជ្ញាធរមូលដ្ឋាន ជាអ្នកអនុវត្ដ។

លោកអភិបាលរងខណ្ឌ បានបន្ដថា “សុំឱ្យម្ចាស់រថយន្ដដឹកខ្សាច់ទាំង អស់ត្រូវ គោរពតាមការណែនាំរបស់សាលា រាជធានីភ្នំពេញ គឺដឹកខ្សាច់ស្ងួត កុំហូរហៀរ ទឹកតាមដងផ្លូវ ធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ ដល់អ្នកដំណើរតាមដងផ្លូវ គឺឱ្យពួកគាត់គ្រប កុំឱ្យដី ខ្សាច់ហុយចូលភ្នែក ចូលផ្ទះប្រជាពល រដ្ឋនៅតាមដងផ្លូវ។ ជាពិសេសទៅទៀត តាមគោលការណ៍របស់សាលារាជធានីភ្នំពេញ កែប ជុតិមា ឱ្យរថយន្ដដឹកខ្សាច់ទាំងឡាយ បើ មានច្បាប់ អនុញ្ញាតឱ្យឆ្លងកាត់ស្ពានហើយ ត្រូវចូលរួមជួយលាងសម្អាតស្ពាន ជារៀង រាល់ថ្ងៃចន្ទ និងថ្ងៃសុក្រ ជាប្រចាំ”៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

វីដេអូផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]