សព្វថ្ងៃនេះ មនុស្សជាច្រើន ប្តូរពីឪសថមក ប្រើថ្នាំធម្មជាតិវិញ។ គេនិយមប្រើថ្នាំធម្មជាតិ ដែលបានមកពី ឬសឈើ ផ្កា និងដើមឈើ…។ល។

  • ថ្នាំផ្សះធ្វើអំពីអ្វី?

ថ្នាំផ្សះ ធ្វើឡើងពីមេរោគ។ ដើម្បីផលិតថ្នាំផ្សះ គេជ្រើសរើស មេរោគណា ដែលអាចផលិតសារជាតិគីមីសម្រាប់ប្រយុទ្ធប្រឆាំងនឹង មេរោគនៃជម្ងឺ។

  • តើថ្នាំផ្សះកំចាត់មេរោគយ៉ាងដូចម្តេច?

ការព្យាបាលជម្ងឺដោយថ្នាំផ្សះ មានប្រសិទ្ធភាពណាស់ ព្រោះថ្នាំផ្សះអាចសម្លាប់មេរោគតែម្តង ករណីខ្លះថ្នាំផ្សះគ្រាន់តែ ធ្វើឲ្យមេរោគចុះខ្សោយប៉ុណ្ណោះ ដើម្បីទុកឲ្យ អង្គការពាររបស់យើង ជាអ្នកសម្លាប់បង្ហើយ។

  • ហេតុអ្វីមិនត្រូវប្រើថ្នាំផ្សះលើសកម្រិត?

កាលណាយើងប្រើវា លើសកម្រិត ថ្នាំផ្សះដែលនៅសេសសល់ក្នុងខ្លួនយើង អាចស៊ាំនឹងមេរោគផ្សេងៗដែល​​ ឋិតនៅក្នុងខ្លួនយើង ជាហេតុធ្វើឲ្យថ្នាំផ្សះនេះលែងមានប្រសិទ្ធភាព នាពេលក្រោយ។

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]