ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មី ជ្រកក្រោមដំបូងផលិតកម្ម Diamond Music កញ្ញា គង់ ច័ន្ទរដ្ឋា បានទម្ហាយ ឲ្យដឹងថា នៅក្នុង ឆ្នាំនេះ បើទោះជាការងារសិល្បៈ ហាក់កាន់តែមានភាពរីកចម្រើន តែសម្រាប់សេចក្តី សុខ និងអ្នកយល់ចិត្ត សម្រាប់នាងគឺគ្មានទេ ជាក់ស្តែងនៅក្នុង ថ្ងៃខួបកំណើត នាងឆ្នាំនេះ គឺមាន សភាព ស្ងាត់ជ្រងំ ជាងឆ្នាំមុនៗ ធ្វើឲ្យនាងមាន អារម្មណ៍ថាឯកកោខ្លាំងណាស់ ។

នៅរាត្រីយប់ថ្ងៃទី១៦ ខែតុលា ម្សិលមិញនេះតារាស្រីចម្រៀងស្រី ដែលមាន ស្រុកកំណើតនៅ ខេត្ត សៀមរាប កញ្ញា គង់ ច័ន្ទរដ្ឋា បានបង្ហាញសារខ្លីមួយ ដោយត្អួញត្អែរចង់បាន អ្នកយល់ចិត្តថា “មាន អារម្មណ៍ថា ខួបកំណើតឆ្នាំ នេះ ឯកកោម្ល៉េះ ស្ងប់ស្ងាត់ សូម្បី ពាក្យជូនពរ ពីមិត្តជិតស្និទ្ធ មួយម៉ាត់ក៏អត់ នឹងមនុស្សដែល យើង តែងតែទុក នៅក្នុងចិត្តតែមួយ ម៉ាត់ក៏ អត់ដែរ ហេតុអីឲ្យតែរៀងរាល់ ខួបកំណើតខ្ញុំៗ មិនដែលបាន សប្បាយចិត្តសោៈ ជួបតែរឿងស្មុគស្មាញ... មានស្រាមួយដបដែរ drink for lonely birthday ” ។

តាមរយៈការបង្ហើបថា នាងមានមនុស្សនៅក្នុងចិត្តនេះ តារាស្រី កញ្ញា រដ្ឋា មិនបានបញ្ជាក់ ច្បាស់ទេថា បុរសម្នាក់ នោះ ជាអ្នកណាឡើយ ។ ទាក់ទងនិងការបង្ហាញ សារខូចចិត្តនេះ តារាស្រីរូបនេះ បានប្រាប់ គេហទំព័រ Looking TODAY នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះថា ការបង្ហាញសារ បែបនោះ គ្រាន់តែ ជាផ្នែកមួយ ក្នុងចិត្តរបស់នាងតែប៉ុណ្ណោះ សម្តីនោះមិន ពិត ១០០ភាគរយទេ ព្រោះថាពេលនេះ នាងនៅមិនទាន់មាន ម្ចាស់បេះដូង អ្វីឡើយ ដូច្នេះហើយនាងក៏គ្មាន ម្ចាស់បេះដូងអីដែរ ។

តារាចម្រៀងរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “មូលហេតុដែលខ្ញុំនិយាយបែបនោះ គឺដោយសារ តែអារម្មណ៍ ឯកោ វាកើតចេញមកពី បេះដូងពិតៗព្រោះឆ្នាំនេះអត់មានអ្នកធ្វើ ខួបកំណើតឫ ក៏ជូនពរខ្ញុំ ច្រើនឡើយ ទំនងជាគេ (មិត្តភក្តិ) មិនចាំថ្ងៃខួបខ្ញុំហើយ មើលទៅដោយ សាររាល់ឆ្នាំ ខ្ញុំរៀបចំជប់ លៀងនិងប្រាប់ មិត្តភក្តិមុនថ្ងៃ តែដល់ឆ្នាំនេះខ្ញុំអត់បាន ប្រាប់អ្នកណាទេ ដូច្នេះប្រហែលជា ពួកគាត់ភ្លេច ក៏មិនដឹង ” ។

កញ្ញា គង់ ច័ន្ទរដ្ឋា បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ឆ្នាំនេះនាងគ្មានបំណង រៀបចំពិធីជប់លៀង អ្វីឡើយ ដោយសារតែ មានការមមាញឹក ការងារសិល្បៈច្រើនពេក គ្មានពេលទំនេរគិតពីរឿងនោះ អ៊ីច៊ឹងហើយ បានជាឆ្នាំនេះ កំសត់ជាងឆ្នាំមុនបែបនេះទៅ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]