សហរដ្ឋអាមេរិក៖ នៅទីស្នាក់ការកណ្តាល របស់អ៊េបផល នាទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បហ៍ ម្សិលមិញនេះ នាយកប្រតិបត្តិ របស់ក្រុមហ៊ុន អ៊េបផល លោក Tim Cook បានបង្ហាញជាសាធារណៈ នូវ iPad ជំនាន់ថ្មី ពីរម៉ូឌែល iPad Air 2 និង iPad Mini 3 ព្រមជាមួយ នឹងកំព្យូទ័រ iMac Retina 5K display។

iPad Air 2 នឹងភ្ជាប់មក ជាមួយនូវ CPU ប្រភេទ A8X រួមជាមួយនឹង M8 chip ធ្វើឲ្យវាមានល្បឿន លឿនជាងមុន ដល់ទៅ ៤០% ឯណោះ ខណៈថាមពលថ្ម អាចប្រើប្រាស់ បានរយៈពេល ១០ ម៉ោងដដែល។ ចំណែកឯប្រព័ន្ធ កាមេរ៉ាវិញ ត្រូវបានតំឡើងពី ៥ មេហ្គាភិចសែល ឡើងទៅកាន់ ៨ មេហ្គាភិចសែល និង អាចថតវីដេអូ ទំហំ 1080p។ មិនតែប៉ុណ្ណោះ អ៊េបផល ថែមទាំងបញ្ជូល Sensor ស្កេនក្រយៅដៃ ភ្ជាប់មកជាមួយនឹង ការស្រោបស្រទាប់ anti-reflective ដែលជួយកាត់បន្ថយ reflection ប្រមាណជា ៥៦%។ អ្វីដែលគួរឲ្យអស្ចារ្យនោះ គឺ iPad Air 2 នេះ ជាថេបប្លេតដែលស្តើង ជាងគេបង្អស់ នៅលើពិភពលោក ពោលគឺ ស្តើងជាងម៉ូឌែលមុន ១៨% និង ១២% ស្តើងជាង iPhone 6 ដែលអ៊េបផល ទើបតែបង្ហាញជាសាធារណៈ កាលពីមួយខែមុននេះ។ បើនិយាយពីតម្លៃវិញ គឺប្រមាណជា ៥៩៩ ដុល្លារ ក្នុងទំហំ ៦៤ ជីហ្កាបៃស៍ និង មានពណ៌មាស ផងដែរ។ ងាកទៅ iPad mini 3 វិញ គ្រាន់តែបង្កើត ទំហំផ្ទុក ព្រមជាមួយនឹង ពណ៌មាស ថ្មីតែប៉ុណ្ណោះ។


                                   (iPad mini 3 ឆ្វេង & iPad Air 2 ស្តាំ)

វីដេអូ៖ iPad Air 2

អ៊េបផល ក៏បានបង្ហាញនូវ វត្តមានកំព្យូទ័រ ដែលមាន resolution display ខ្ពស់ជាងគេបង្អស់ នៅលើពិភពលោកផងដែរ នោះគឺ iMac ដែលមានទំហំ អេក្រង់ ២៧ អ៊ីង ប្រភេទ Retina 5K display ដែលមាន ១៤.៧ លានភិចសែល។ បើប្រៀបធៀប ជាមួយនឹង ម៉ូឌែលមុន គឺវាកាន់ថាមពលជាងមុន ដល់ទៅ ៣០%។ បើនិយាយពីតម្លៃរបស់វាវិញ គឺប្រមាណជា ២៤៩៩ ដុល្លារសហរដ្ឋអាមេរិក។


វីដេអូ៖ iMac with Retina 5K display

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]