កូរ៉េខាងត្បូង៖ មានព័ត៌មាន គួរឲ្យភ្ញាក់ផ្អើលមួយ ពីសមាជិក ក្រុមចម្រៀង Super Junior គឺលោក Sungmin បានប្រកាសថា រូបគាត់ នឹងរៀបការ ជាមួយ តារាសម្តែងស្រីវ័យក្មេង គឺនាង Kim Sa eun។

កាលពីថ្ងៃទី១៤ ខែតុលា លោក Sungmin បានប្រាប់ អ្នកគាំទ្ររបស់គាត់ថា "ខ្ញុំបានជួបនឹងមនុស្សម្នាក់ ដ៏អស្ចារ្យបំផុត ក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំ នឹងសម្រេចចិត្ត រៀបការជាមួយនាង នៅថ្ងៃទី១៣ ខែធ្នូ នាពេលខាងមុខនេះ"។ បន្ថែមពីនេះទៅទៀត គឺដោយសារតែ ការស្រលាញ់ និងការ ជឿជាក់ របស់អ្នកទាំងអស់គ្នា មកលើខ្ញុំ ទើបធ្វើឲ្យខ្ញុំមាន កម្លាំងចិត្តក្នុងការ ហ៊ានប្រកាសព័ត៌មានផ្ទាល់ខ្លួន មួយនេះ ជាសារធាណៈ"។

យ៉ាងណាមិញ ផលិតកម្មSM ក៏បានថ្លែងឲ្យដឹងថា "ចំពោះរឿងរៀបការរបស់ លោក Sungmin គឺមិនបានប៉ះពាល់ ដល់ក្រុមចម្រៀង Super Junior  នោះទេ ហើយលោក Sungmin ក៏នៅតែជា សមាជិក នៅក្នុងក្រុមនេះ ដដែលផងដែរ"។ មិនតែប៉ុណ្ណោះ ផលិតកម្មSM  ក៏បានសរសេរ សារជូនពរ តាមបណ្តាញ Twitter ទៅ Sungmin ថា "អបអរសាទរ ចំពោះលោក Sungmin សម្រាប់ថ្ងៃអាពាហ៍ ពិពាហ៍របស់អ្នក។ សង្ឃឹមថា ជីវិតនៅថ្ងៃអនាគតរបស់អ្នក នឹងជួបសុភមង្គល ។ ស្រលាញ់អ្នក ពីគ្រួសារ SM Entertainment"៕



នាងKim Sa eun

លោកSungmin

ប្រភព Channelnewsasia

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]