Serbia ៖ ការប្រកួតបាល់ទាត់ ពានរង្វាន់ទ្វីបអ៊ឺរ៉ុប រវាងក្រុមជម្រើសជាតិ Albania និង Serbia បានបញ្ចប់ការប្រកួត ពាក់កណ្តាលទី បន្ទាប់ ពីមានបញ្ហា ចំរូងចំរាស់ កើតឡើង នៅលើទីលានប្រកួត។ បញ្ហាដែលធ្វើឲ្យ រាំងស្ទះដល់ការប្រកួតនោះ កើតឡើងនៅពេល ដែលមានអ្នកគាំទ្រ Albania ចងយកទង់មួយរបស់គេ ជាមួយនឹងយន្តហោះបញ្ជា ហើយបញ្ជាលើទីលានប្រកួត ឃើញដូចនោះកីឡាករ Stefan Mitrovic ខ្សែប្រយុទ្ធជម្រើសជាតិ Serbia ក៏លោតចាប់ទាញទង់ នោះចុះមកដី។

ទង់ដែលបង្ហោះ ដោយអ្នកគាំទ្រ Albania មានរូបឥន្ទ្រីក្បាល២ ជានិមិត្តរូបប្រទេស Serbia និង មានផែនទីប្រទេស Kosovo ជាមួយ នឹង ពាក្យ autochthonous ប្រែមកថា ប្រភពដើម ដែលនេះ ប្រហែលជាសារ ដែលចង់មានន័យថា ដែនដី Serbia សព្វថ្ងៃគឺមានប្រភព ដើមមក ពី ប្រទេស Kosovo ដូច្នេះហើយ ទើបធ្វើឲ្យកីឡាករ Serbia អត់ទ្រាំមិនបាន ចាប់ទាញទង់ជាតិនោះទំលាក់ចុះបែបនេះ។ ទង្វើរបស់កីឡាករ Serbia បានទទួល ប្រតិកម្មភ្លាមៗ ពីសំណាក់កីឡាករ ក៏ដូចជាអ្នកគាំទ្រ Albania ដោយផ្ទុះឡើង នូវអំពើហិង្សាវាយតប់ រវាងសន្តិសុខ នៅកីឡដ្ឋាន ជាមួយនឹង អ្នកគាំទ្រ ហើយក៏មានការ គប់ដុំថ្ម និងវត្ថុផ្សេងៗ មកលើកីឡាករផងដែរ។

ក្នុងហេតុការណ៍នេះ ប៉ូលីសបានឃាត់ខ្លួន បុរសម្នាក់ ឈ្មោះ Olsi Rama ដោយសារតែ គេសង្ស័យថា គាត់គឺជាអ្នកបញ្ជា យន្តហោះនោះ ដោយសារ ក្នុងដៃរបស់គាត់ មានកាន់ នូវឧបករណ៍បញ្ជាយន្តហោះ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺរូប Olsi Rama ផ្ទាល់ ជាបងប្អូន របស់ លោកនាយករដ្ឋមន្ត្រី Edi Rama នៃប្រទេស Albania។

ប្រតិភូរបស់ Uefa លោក Harry Been បានមានប្រសាសន៍ថា លោកមានការសោកស្តាយចំពោះ ហេតុការណ៍នេះ។ រូបលោកផ្ទាល់ ក៏ដូចជា អាជ្ញាកណ្តាល និងទីប្រឹក្សាសន្តិសុខ បានសំរេចចិត្ត បញ្ឈប់ ការប្រកួតនេះ ហើយគាត់មិនដឹងថា គួរតែបន្ទោសលើអ្វី ឬក៏បន្ទោស លើនរណា ម្នាក់នោះទេ គ្រប់យ៉ាង ដែលនឹងកើតឡើង នាពេលបន្ទាប់ គឺអាស្រ័យទៅលើ សហព័ន្ធបាល់ទាត់ ទ្វីបអ៊ឺរ៉ុប ជាអ្នកសំរេច៕













ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]