ភ្នំពេញ៖ កាលពីថ្ងៃទី១០ តារាសម្តែង សឹង្ហបុរីល្បីទាំង៣រូប គឺមានលោក Elvin Ng  លោកDesmond Tan  និងកញ្ញា Jeanette Aw បាន អញ្ចើញមកប្រទេសកម្ពុជា សារជាថ្មី។

ចំពោះដំណើរវិលត្រឡប់ របស់ពួកគេទាំង៣នាក់ មកកម្ពុជានេះ គឺមានគោលបំនង២ ដែល ទី១ ដើម្បីមកជួបជុំជាមួយអ្នកគាំទ្រទាំងអស់ នៅកម្ពុជា និងមួយទៀត គឺដើម្បីផ្សព្វផ្សាយ រឿងថ្មី របស់ពួកគេ ដែលមាន ចំណងជើងថា "The Journey" ។

ក្នុងថ្ងៃនោះដែរ ពួកគេក៏បានថតរូប  ជាមួយអ្នកគាំទ្រ  ដើម្បីទុកជាអនុស្សាវរីយ៍ និងបានចុះ ហត្ថលេខាផងដែរ។ បន្ថែមពីនោះទៅទៀត ពួកគេទាំង ៣នាក់ ក៏បានបញ្ចេញមតិ និងអារម្មណ៍រៀងៗខ្លួន នៅពេលមកដល់ ប្រទេសកម្ពុជាផងដែរថា៖

លោក Elvin ៖  "ខ្ញុំពិតជា សប្បាយរីករាយណាស់ នៅពេលទទួលបាន អ្នកគាំទ្រ យ៉ាងច្រើននាក់ នៅក្នុងប្រទេសកម្ពុជាបែបនេះ។ នេះជា លើកទី៣ សម្រាប់ខ្ញុំ ដែលត្រូវបានអញ្ចើញ មកប្រទេសកម្ពុជា។ កាលពីដំបូង ខ្ញុំហាក់ដូចជា មានអារម្មណ៍ថាថ្មីសម្រាប់ខ្ញុំ ប៉ុន្តែឥឡូវនេះ ពួកយើង (អ្នកគាំទ្រ និងគាត់) ដូចជាមាន ការជិតស្និទ្ធគ្នា ជាងមុន និងយល់ពីគ្នា ទៅវិញទៅមក ផងដែរ"។

ចំណែកឯលោក Tan ក៏បានសម្តែង ចិត្តរំភើបផងដែរថា ៖ "ប្រជាជនកម្ពុជា បានធ្វើឲ្យខ្ញុំ មានអារម្មណ៍ថា កក់ក្តៅយ៉ាងខ្លាំង។ ជាពិសេស ខ្ញុំបានឃើញ អ្នកគាំទ្រជាច្រើន បានមកស្វាគមន៍ពួកយើង នៅពេលយើង បានចុះពីអាកាសយានដ្ឋាន។ វាពិតជាអស្ចារ្យណាស់ នៅពេល ពួកយើង ទទួលបាន ភាពរាក់ទាក់យ៉ាងដូច្នោះ។ ខ្ញុំសង្ឃឹមថា ប្រហែលជាត្រឡប់មកកម្ពុជា និង ជួបជុំជាមួយអ្នកគាំទ្រ ម្តងទៀតផងដែរ"។

មិនតែប៉ុណ្ណោះ កញ្ញា Jeanette ក៏បានសរសើរពី អ្នកគាំទ្រនៅកម្ពុជាដែរថា ៖ "ខ្ញុំមានអារម្មណ៍ថា កក់ក្តៅ សប្បាយរីករាយខ្លាំងណាស់ នៅពេល មកប្រទេសកម្ពុជា ហើយពិតជារំភើបនៅពេល ឃើញអ្នកគាំទ្រ យ៉ាងច្រើនបែបនេះ។ ជាពិសេសនោះ លោក Tan  និងលោក Elvin បានជួយ កាន់វ៉ាលី និងថែទាំខ្ញុំ បានយ៉ាងល្អ នៅពេលខ្ញុំ ពាក់ស្បែកជើងកែងម្តងៗ។ ពួកគេ ពិតជាចិត្តល្អ ហើយខ្ញុំពិតជា ពេញចិត្ត ដែលបានមក ធ្វើការរួមគ្នា ជាមួយពួកគាត់"។

ខាងក្រោមជាទិដ្ឋភាព អ្នកគាំទ្រកម្ពុជា ដែលមកស្វាគមន៍ តារាសម្តែងទាំង៣នាក់៖     




ប្រភព Channelnewsasia

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]