ភ្នំពេញ ៖ រថយន្ដក្រុងរិទ្ធិមុនីមួយគ្រឿង ផ្ទុកអ្នកដំណើរពេញ បានបុកបុរសម្នាក់ជាមេ ការសំណង់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ លើកំណាត់ផ្លូវ ជាតិ លេខ៥ ទល់មុខផ្សារគីឡូ ម៉ែត្រលេខ៧ ក្នុងខណ្ឌឫស្សីកែវ នៅវេលា ម៉ោង១ជាងរសៀលថ្ងៃទី២៦ ខែមិថុនា នេះ ខណៈដែល រថយន្ដបង្កហេតុ និង ម៉ូតូជនរង គ្រោះ កំពុងធ្វើដំណើរស្របទិសគ្នាចេញពី ភ្នំពេញ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា លោកអ៊ុន ជឿន អាយុ៥៣ឆ្នាំ មានមុខរបរជាមេការសំណង់សំណង់ និងមានស្រុកកំណើត នៅខេត្ដព្រៃវែង បាន ស្លាប់ ក្រោយពេលបញ្ជូនមកកាន់មន្ទីរពេទ្យ កាល់ម៉ែត។

សេចក្ដីរាយការណ៍បានបន្ដថា មុនពេល កើតហេតុ ខណៈជនរងគ្រោះកំពុងជិះម៉ូតូ ស្មាស់ ពណ៌ខ្មៅ តែម្នាក់ឯង លុះដល់ចំណុច កើតហេតុ រថយន្ដក្រុងរិទ្ធិមុនី ដែលធ្វើដំណើរពីក្រោយជនរងគ្រោះ បានបុកជនរងគ្រោះតែម្ដង ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីធ្វើការដោះស្រាយ ។

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]