ចិន៖ កីឡាករ ក្រុមជម្រើសជាតិ អាហ្សង់ទីន និង ប្រេស៊ីល ដែលរួមមាន Messi , Neymar និង Oscar ជាដើម បានធ្វើដំណើរ ទៅដល់ទីក្រុង ប៉េកាំង ដោយមានការទទួលស្វាគមន៍ពី អ្នកគាំទ្រជនជាតិចិន ជាច្រើន កាលពីថ្ងៃអង្គារ៍នេះ។

វត្តមាន កីឡាករល្បីៗ  Messi ,Neymar ,Oscar, Willian និង កីឡាករផ្សេងទៀត នៅក្នុងប្រទេសចិននេះ គឺដើម្បីចូលរួម ការប្រកួតមិត្តភាព របស់អាមេរិកខាងត្បូង ‘Super Derby’ មួយ រវាង ក្រុម អាហ្សង់ទីន នឹងក្រុម ប្រេស៊ីល នៅថ្ងៃសៅរ៍ វេលាម៉ោង ៧ល្ងាចម៉ោង នៅកម្ពុជា ខាងមុខនេះ។

ការមកដល់របស់ កីឡាករល្បីៗ នៅក្នុងប្រទេសចិននេះ បានធ្វើឲ្យអ្នកគាំទ្រ រាប់រយនាក់ បាន ឈររង់ចាំជួប កីឡាករក្នុងចិត្ត របស់ពួកគេតាំងពី អាកាសយានដ្ឋាន អន្តរជាតិប៉េកាំង និង នៅសណ្ឋាគារ ដែលកីឡាករទាំងអស់ ស្នាក់នៅផងដែរ ។

យ៉ាងណាមិញ បន្ទាប់ពីការ ប្រកួតមិត្តភាព នេះក្រុមជម្រើសអាហ្សង់ទីន នឹងធ្វើដំណើរទៅកាន់ទីក្រុង ហុងកុង  ហើយអាហ្សង់ទីន នឹងមានការ ប្រកួតមិត្តភាព មួយផ្សេងទៀត ជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល់ នាថ្ងៃទី ១៨ វិច្ឆិកា ខាងមុខនេះ នៅកីឡាដ្ឋាន Old Trafford  របស់ក្រុម បិសាចក្រហម Manchester United ៕ 

រូបភាពៈ អ្នកគាំទ្រជាចោមរាេមកីឡាករ អាហ្សង់ទីន និងប្រេស៊ីល នៅព្រលានយន្តហោះចិន


ប្រភព៖ Dailymail

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]